CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់​ ៣ នាក់ របួសច្រើននាក់ ក្រោយផ្ទុះលាន់សន្ធឹក បាក់រលំ អាគារ កំពស់ ៤ ជាន់មួយកន្លែង

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៣ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈជាច្រើននាក់ផ្សេង ទៀតនៅបន្តជាប់ក្រោមគំនរថ្ម បាក់បែកនៅឡើយ បន្ទាប់ពីមានករណីផ្ទុះ រលំ បាក់អាគារ កំពស់ ៤ ជាន់ មួួុយកន្លែង កណ្តាលក្រុង បារីស ប្រទេស បារាំង នេះបើតាមការអោយដឹង ពី   គេហទំព័រសារព័ត៌មានបរ ទេសស្កាយញូវ ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ក្នុងនោះ ប្រតិបត្តិការចុះអន្តរាគមន៍ជាបន្ទាន់   ក៏ត្រូវបានធ្វើឡើងពី សំណាក់ អាជ្ញាធរ ប្រចាំតំបន់ ពោលបានប្រើប្រាស់ ឆ្កែហិតក្លិន ជាច្រើនក្បាល ក្នុង   ការតាមប្រមាញ់រក ជនរងគ្រោះ ៦ នាក់ ដែលនៅតែបន្តបាត់ខ្លួនឡើយ ក្រោយពីមានករណី ផ្ទុះ   សំ ណង់អាគាររស់នៅមួយ កន្លែងនេះ នៅឯភាគខាងកើតក្រុង ។ អ្នកនាំពាក្យ អោយ   នា យកដ្ឋាន  ពន្លត់  អគ្គីភ័យ លោក Gabriel Plus សរបញ្ជាក់អោយដឹងថា លោកពិតជាមានសុទិដ្ឋនិយម ដោយជនរងគ្រោះ    នឹង រកឃើញ ក្នុងរយៈ ពេលប៉ុន្មានម៉ោងខាងមុខនេះ។​

ដោយឡែក របាយការណ៍ ពីភ្នាក់ងារ សេវាកម្ម​សង្គ្រោះបន្ទាន់ អោយដឹងថា យ៉ាង ហោចណាស់  មនុស្ស ៣ នាក់បានស្លាប់  ក្នុងនោះ ក្មេងតូច វ័យ ៨ ឆ្នាំម្នាក់ និងនារីជំទង់ ពីរ  នាក់ផ្សេង  ទៀត  វ័យ ជិត ២០ ឆ្នាំ ស្របពេលដែល មនុស្ស យ៉ាងតិច ១០ នាក់ផ្សេងទៀត រងរបួស ធ្ងន់ និង ស្រាល ។

រូបភាពក្រោយពីកើតមានឡើងនូវករណីផ្ទុះ បានបង្ហាញអោយឃើញថា ធ្វើអោយរលំ បាក់សំណង់អាគារ ខ្ទេចអស់មួយចំហៀង ។ យ៉ាងណាមិញ សាក្សីរស់នៅកន្លែងកើតហេតុ អោយ  ដឹងថា ករណី ផ្ទុះបាក់រលំ អាគារមួយនេះ លាន់ឭ និង រំជួយរយៈចម្ងាយឆ្ងាយដល់ទៅ ១០០ ម៉ែត្រ ។ ទន្ទឹមនឹងនេះ មូលហេតុដែល នាំអោយមានករណីផ្ទុះរហូតដល់រំលំ បាក់សំណង់អាគារ ពុំទាន់មានការគូសបញ្ជាក់អោយដឹងច្បាស់នៅ ឡើយទេ ក៏ប៉ុន្តែ បើតាមការអះអាង ជាជំហានដំបូង ដោយដឹងថា អាចមកពី ករណីផ្ទុះធុង ហ្គាស ។

រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ​ប្រទេស បារាំង លោក Bernard Cazeneuve បាន   ចុះ ទៅដល់កន្លែងកើតហេតុ ដោយមានការប្តេជ្ញា និងតាំងចិត្ត អោយដឹងថា នឹងមានការគាំពារ ក៏ដូចជា គាំទ្រ ដល់ជនរងគ្រោះ ក៏ដូច ជាក្រុមគ្រួសារ ជនរងគ្រោះជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ សា្កយញូវ


Tags: Int news World news Breking news Unt news Paris French Europe Flat Explode