CamNews

ប្លែកៗ 

ជ្រូកពិការជើងក្រោយទាំង ២ នៅតែដើរដូចធម្មតា

នៅប្រទេសចិន ៖ មានជ្រូកមួយក្បាល ពិការជើងក្រោយទាំង ២ ពីកំណើត ប៉ុន្ដែវានៅតែ
រស់និងដើរបានដូចធម្មតា។

ជ្រូកនេះបានចាប់កំណើតកាលពីដើមឆ្នាំ ២០១១ នៅក្នុងស្រុក Mong Thanh ខេត្ត Anhui ភាគកណ្ដាលប្រទេស ចិន ។

បើទោះបីជាត្រូវពិការពីកំណើត ប៉ុន្ដែជ្រូកមួយក្បាលនេះ មិនត្រឹមតែរស់នៅដោយមាន
សុភាពល្អនោះទេ វាថែមទាំងអាចដើរដោយជើងមុខទាំង ២ បានល្អផងដែរ។

លោក Wang Xihai ម្ចាស់ជ្រូកនេះ បានប្រាប់ឱ្យដឹងថា ជ្រូកមេរបស់គាត់បានកើតកូនបាន
៩ ក្បាល កាលពីខែមករា ប៉ុន្ដែក្នុងចំណោមនោះ មាន ១ ក្បាលត្រូវពិការជើងក្រោយទាំង
២។

ប្រពន្ធរបស់លោក
Wang កាលណោះបានយល់ថា ជ្រូកនេះគឺជាប្រផ្នូលអាក្រក់ រួចគាត់ក៏
ចង់យកវាទៅបោះចោល។

ទោះជាយ៉ាងណាក៏ដោយ លោក
Wang នៅតែសម្រេចចិត្តរក្សាជ្រូកនេះទុក។

ប៉ុន្មានថ្ងៃបន្ទាប់ពីជ្រូកនេះបានចាប់កំណើត លោក
Wang បានចាប់ផ្ដើមបង្រៀនឱ្យវាចេះ
ដើរដោយជើងមុខទាំង ២ ។ លោក
Wang បានព្យាយាមធ្វើបែបនេះអស់រយៈពេលមួយ
យ៉ាងយូរ។

ជាចុងក្រោយ ជ្រូកពិការនេះ ក៏អាចដើរ
ដោយខ្លួនឯងបាន ដោយប្រើជើងមុខទាំង ២
របស់វា។

តាំងពីពេលនោះមក ជ្រូកនេះបានក្លាយជាតួអង្គល្បីឈ្មោះនៅទូទាំងតំបន់។

ក្នុងមួយថ្ងៃៗ មានមនុស្សជាច្រើនបានមកផ្ទះលោក
Wang ដើម្បីមើលជ្រូកនេះ ពួកគេមាន
ការរំភើបចិត្ដ
ជាខ្លាំង នៅពេលបានឃើញភាពអំណត់ និងការតស៊ូដើម្បីរស់របស់ជ្រូកនេះ។

លោក Wang បានឱ្យដឹងថា ថ្មីៗនេះ មានគេមកសុំទិញជ្រូកកនេះក្នុងតម្លៃខ្ពស់ ប៉ុន្ដែគាត់
បានបដិសេធ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ IC

Tags: animalstrangechinachinesepigvacant