CamNews

តារា 

Zhang Ziyi គេងនៅផ្ទះ Sa Beining ពេញមួយយប់

ថ្មីៗនេះ Zhang Ziyi តែងបដិសេធរឿងទំនាក់ទំនងស្នេហាជាមួយនឹង Sa Beining ដែលជា
ពិធីករដ៏ល្បីឈ្មោះ ប៉ុន្ដែ ថ្មីៗ រូបថតមួយចំនួនបង្ហាញថា ពួកគេពិតជាកំពុងស្រឡាញ់គ្នា។

កាលពី ព្រលប់ថ្ងៃទី ១២ ខែធ្នូ Zhang Ziyi និងក្រុមអ្នក​ជំនួយការរបស់នាងបានត្រឡប់ទៅ
កាន់ក្រុងប៉េកាំង ។ នាងបាន​ចាកចេញយ៉ាងលឿនពីហ្វូងមនុស្ស។ ក្រោយមក Sa Beining ក៏
មកដល់ ហើយពួកគេក៏ឡើងរថយន្ដជាមួយគ្នា ចាកចេញពីព្រានយន្ដហោះយ៉ាងលឿន។

នៅពេលបានជួបគ្នា ពួកគេមានទឹកមុខស្រស់ស្រាយ និងហាក់ដូចបានជួបគ្នា ក្រោយការបែក
គ្នាជាច្រើនឆ្នាំ។

រូបថតមួយចំនួនរបស់​ពួកគេដែលបានដើរលេងជាមួយគ្នានៅប្រទេសថៃ កាលពីមុននេះ បាន
បង្ហាញថា ពួកគេពិតជាកំពុងតែ​ស្រឡាញ់គ្នា។ កាលនៅប្រទេសថៃ Zhang Ziyi ត្រូវគេថតបាន
ទិដ្ឋភាពអង្គុយក្បែរ Sa Beining  ប៉ុន្ដែក្រោយមកពួកគេក៏បាន​ប្ដូរកន្លែងឆ្ងាយពីគ្នា នៅពេលដឹង
ថា មានគេស្គាល់។

គួររំលឹកថា កាលពីមុននេះ ព័ត៌មានស្ដីពីគម្រោងរៀបការរបស់ពួកគេធ្លាប់ត្រូវគេនិយាយតៗគ្នា
ប៉ុន្ដែ នាងបានថ្លែងថា ប្រសិនមានគម្រោងរៀងការ នោះនាងនឹងប្រាប់ដល់អ្នកគាំទ្រមិនខាន។

 

ដោយ ៖ សីហា
ប្រភព ៖ DT