CamNews

ប៉ូលីស៣នាក់បានស្លាប់ក្នុងការវាយប្រហារនៅប៉ាគីស្ថាន

យ៉ាងហោចណាស់ប៉ូលីស៣នាក់បានស្លាប់ នឹង៤នាក់ទៀតរងរបូសនៅព្រឹកថ្ងៃពុធនេះ
នៅពេលដែលក្រុមសកម្មប្រយុទ្ធមួយក្រុមបានធ្វើការវាយប្រហារមកលើបុស្តិ៍ប៉ូលីស
មួយដែលស្ថិននៅក្នុងទីប្រជុំជន Dera Ismail Khan, ភាគពាយព្យខេត្ត Khyber Pakhtun
khwa, ប្រទេសប៉ាគីស្ថាន។
យោងតាមសេចក្តីរាយការណ៍របស់សារពត៌មានក្នុងស្រុករបស់ប្រទេសប៉ាគីស្ថានមួយ
បានអោយដឹងថា ក្រុមសហកម្មប្រយុទ្ធប្រដាប់ដោយអាវុធ ដែលមានគ្នាប្រមាណ ១៤
នាក់ជិះលើរថយន្ត៣គ្រឿង បានបើកការវាយប្រហារមកលើបុស្តិ៍ប៉ួលីសដែលស្ថិតនៅ
លើដងផ្លូវមួយនេះ។
ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់រុកកែតទៅលើបុស្តិ៍ប៉ូលីសនោះ រួចបានបោះគ្រាប់បែក
ដៃចូលទៅទៀត ដែលបានបង្កអោយមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
មន្រ្តីប៉ូលីសបាននិយាយថា ក្រុមសកម្មប្រយុទ្ធទាំងនោះអាចមកពីភាគខាងត្បូងតំបន់
ត្រីកោណ Waziristan ដែលមានចំងាយ ៦០គីឡូមែត្រពីទីប្រជុំជន Dera Ismail Khan។
គួរបញ្ជាក់ថាការវាយប្រហារនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមតាលីបង់បាន
ប្រកាសពីការវាយប្រហារមកលើពួកគេ៕

ដោយ វឌ្ឍនា
Xinhua

Tags: policepakistan3dead