CamNews

នាយករដ្ឋមន្រ្តីចិនធ្វើដំណើរទស្សនៈកិច្ចទៅកាន់ ប្រទេសប្រុយណេ

នាយករដ្ឋមន្រ្តីចិនលោក Wen Jiabao បានធ្វើដំណើរទៅដល់ប្រទេសប្រុយណេហើយកាល
ពីម្សិលមិញនេះ ដែលនេះគឺជាដំណើរទស្សនៈកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសនេះបន្ទាប់ពីបាន
បញ្ចាប់កិច្ចប្រជុំកំពូលអាស៊ាន នឹងចិនក្នុងប្រទេសឥណ្ឌូនេស៊ី។
ក្នុងសន្ទរកថារបស់លោកនៅឯប្រលានយន្តហោះលោកនាយករដ្ឋមន្រ្តីចិនបានមានប្រសាសន៍
ថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន នឹងប្រុយណេកាន់តែរីកចំរើនឡើងក្នុងរយះពេល២០
ឆ្នាំកន្លងមកនេះ។
លោកនិយាយថា ប្រទេសទាំងពីរតែងតែផ្លាស់ប្តូរដំណើរទស្សនៈកិច្ចរវាងគ្នានឹងគ្នាជារឿយៗ
មិនថាថ្នាក់ខ្ពស់ នឹងថ្នាក់ស៊ីវិលនោះទេ ហើយវាបានផ្តល់មកអោយប្រទេសទាំងពីរ នឹងតំបន់
នូវសន្តិភាព, ស្ថេរភាព នឹងភាពរីកចំរើនផងដែរ។
ក្នុងដំណើរទស្សនៈកិច្ចនោះលោក Wen Jiabao នឹងចូលជួបពិភាក្សាជាមួយនឹងមេដឹកនាំ
ប្រុយណេ ដើម្បីពិភាក្សាពីវិធីក្នុងការពង្រឹងទំនាក់ទំនងអោយកាន់តែជិតស្និត ហើយនឹងត្រូវ
ចុះហត្ថលេខាពីកិច្ចព្រមព្រៀងផ្នែកថាមពល នឹងសុខាភិបាលផងដែរ។
គួរបញ្ជាក់ថានេះគឺជាលើកទីមួយហើយដែលនាយករដ្ឋមន្រ្តីរបស់ប្រទេសចិនធ្វើដំណើរទៅ
កាន់ប្រទេសប្រុយណេបន្ទាប់ពីបានភ្ជាប់ទំនាក់ទំនងការទូតរយះពេល២០ឆ្នាំមកនេះ៕



ដោយ វឌ្ឍនា
Xihua

Tags: chinesebruneiprime minister