CamNews

តារា 

ប្អូនស្រី វ៉ាន់ នីឡា បញ្ចេញអារម្មណ៍ក្តៅក្រហាយ រឿង ២ យ៉ាងក្នុងពេលតែមួយ (វីដេអូ)

ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច កញ្ញា វ៉ាន់ នីឡា Live Video  ទាក់ទង់នឹងពីររឿង ដោយរឿងទីមួយ នាងបាននិយាយអំពីមានអ្នកដែលបាន Fake account ដោយបន្លំទៅលើអតិថិជនរបស់នាងថា គេទិញឡេពីនាងហើយយកមកលក់បន្តរ តែតាមការពិត នាងមិនបានលក់បន្តដូចដែរគេនិយាយនោះទេ ។

តារាកំប្លែងកញ្ញា វ៉ាន់ នីឡា កូនស្រីលោក សុវណ្ណរិទ្ធិ ហៅលោកតាវ៉ិចទ័រ ទើបតែបន្ថែមអាជីពថ្មីមួយទៀតជាអ្នកលក់ឡេលាបស្បែក ក៏ដូចជាម្សៅលាបមុខ ថែរក្សាសម្រស់ឲ្យក្មេងជាងវ័យ ។

រីឯរឿងមួយទៀតនោះគឺ អ្នកដែលក្លែងបន្លំគណនី Facebook របស់នាង ដើម្បីបន្លំការលក់ផលិតនានា និងដើម្បីទាក់ទាញការ Like Page ហើយតារាស្រីវ័យក្មេងរូបនេះ ក៏បានបញ្ជាក់ថែមទៀតថាគណនី Facebook មួយណាដែលនាង Live Video ទើបជារបស់នាងពិតប្រាកដ ដើម្បីកុំឲ្យមានជនដៃដល់ណាម្នាក់ចង់បន្លំរបស់នាង ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថត និងវីដេអូរបស់តារាស្រីវ័យក្មេងរូបនេះនៅខាងក្រោមទាំងអស់គ្នា​ ៕







 


ដោយ ៖ គន្ធា


ប្រភព ៖ FB