CamNews

មីយ៉ាន់មាត្រៀមធ្វើម្វាស់ផ្ទះស៊ីហ្គេមលើកទី២៧

យោងតាមគេហទំព័រកីឡារបស់អាស៊ានបានអោយដឹងថាបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី
ដែលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី២៦ នៅក្នុងឆ្នាំ២០១១ រួចមក, កីឡាស៊ីហ្គេម
នៅក្នុងឆ្នាំ២០១៣ នឹងត្រូវប្រគល់តូនាទីទៅអោយប្រទេសមីយ៉ាន់មា ដើម្បីធ្វើជាម្ចាស់
ផ្ទះ។ ដោយឡែកប្រទេសសឹង្ហបុរីក៏នឹងក្លាយជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី២៨ នៅ
ក្នុងឆ្នាំ២០១៥ ហើយវាក៏ជាឆ្នាំដែលគំរប់ខួបលើកទី៥០ នៃថ្ងៃឯករាជ្យរបស់ប្រទេស
សឹង្ហបុរីផងដែរ។
គួរបញ្ជាក់ផងដែរថានៅប្រទេសសឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមចំនួនបីលើក
រួចមកហើយនៅក្នុងឆ្នាំ ១៩៧៣, ១៩៨៣, ១៩៩៣ ហើយនៅក្នុងឆ្នាំ២០១៥គឺជាលើក
ទី៤របស់ប្រទេសសឹង្ហបុរី៕


ដោយ វឌ្ឍនា

Tags: sea gamemyanmarhost