CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ឆក់យកជីវិតមនុស្ស ០៣នាក់ និងទីវត្តបុរាណ Bagan ដ៏ល្បីល្បាញរងការខូចខាត ៦០ខ្នង

(រ៉ង់ហ្គូន)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៦,៨រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសភូមា នៅថ្ងៃពុធនេះ បានបណ្តាលឲ្យមនុស្ស ៣នាក់បាត់បង់ជីវិត និងរាប់រយនាក់រងរបួស ខណៈវត្តបុរាណ Bagan ដែលមានអាយុកាលរាប់ពាន់ឆ្នាំចំនួន ៦០ខ្នងរងការបាក់បែក។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាយប់ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។


គួរបញ្ជាក់ការវាយប្រហារបានកើតឡើងនៅភាគកណ្តាលមីយ៉ាន់ម៉ា ហើយក៏មានការញ័ររញ្ជួយទៅដល់ ទីក្រុងបាងកកផងដែរ។ ទីភ្នាក់ងារអាមេរិក USGS បានឲ្យដឹងថា វាបានញ័រចេញពីក្នុងជំរៅដី ៨៤គីឡូម៉ែត្រ ហើយប្រទេសជិតខាងដូចជា ថៃ ឥណ្ឌា និងបង់ក្លាដែស បានទទួលរងឥទ្ធិពល៕



ប្រភព ៖ CNA

 


Tags: Myanmar earthquake