CamNews

នាយករដ្ឋមន្រ្តីថៃយ៉ីងឡាក់នឹងជួបពិភាក្សាជាមួយលោក ស្រីអង់សានស៊ូជីនៅសប្តាហ៍ក្រោយ

នាយករដ្ឋមន្រ្តីថៃ យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រាបាននិយាយនៅក្នុងថ្ងៃសៅរ៍នេះថាលោកស្រ្តីនឹង
ជួបជាមួយនឹងមេដឹកនាំគណបក្សប្រជាធិបតេយ្យរបស់មីយ៉ាន់មាលោកស្រី អង់ សានស៊ូជី
នៅក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសមីយ៉ាន់មានៅសប្តាហ៍ក្រោយនេះ។
យ៉ីងឡាក់ និងធ្វើដំណើរទៅកាន់រដ្ឋធានី Naypyidaw នៅក្នុងថ្ងៃចន្ទ័ដើម្បីចូលរួមប្រជុំកំពូល
ជាមួយនឹងបណ្តាមេដឹកនាំប្រទេសតាមដងទន្លេមេគង្គ បន្ទាប់មកនឹងធ្វើដំណើរទៅកាន់អតីត
រដ្ឋធានី Yangon ដែលជាទីដែលលោកស្រីត្រូវជួបជាមួយនឹងលោកស្រី អង់ សានស៊ូជី ហើយ
វាគឺជាលើកដំបូងរបស់មេដឹកនាំប្រទេសថៃដែលជួបជាមួយនឹងលោកស្រីអង់ សានស៊ូជី។
យ៉ីងឡាក់​បានថ្លែងនៅក្នុងការផ្សាយផ្ទាល់ទូរទស្សន៍ប្រចាំសប្តាហ៍របស់លោកស្រីថា "ខ្ញុំនឹង
ចូលរួមប្រជុំក្នុងវេទិការ ស្តីអំពីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ហើយបន្ទាប់មកខ្ញុំនឹងយក
ឪកាសទៅចូលជួបពិភាក្សាជាមួយនឹងលោកស្រីអង់ សានស៊ូជីដើម្បីផ្លាស់ប្តូរគំនិត និងបទ
ពិសោធន៍។"

ដោយ វឌ្ឍនា

Tags: thailandyingluckmyanmarsuu kyi