CamNews

ផលិតផលថ្មី 

I�m Watch�នាឡិកាឆ្លាតវៃមានសមត្ថភាពដូច Smartphone

I�m Watch ជាផលិតផលថ្មីមួយទៀតរបស់ក្រុមហ៊ុន Blue Sky (អ៊ីតាលី),ជានាឡិកាឆ្លាតវៃ
ដំបូងគេដែលដំណើរការដោយប្រព័ន្ធ Android ហើយមិនត្រឹមតែជាឧបករណ៍ដែលគ្រាន់តែ
សំរាប់មើលម៉ោងប៉ុណ្ណោះទេ វាក៏មានមុខងារដូចជាទូរស័ព្ទ Smartphone ផងដែរ អនុញ្ញាត
អោយអ្នកប្រើប្រាស់ធ្វើការហៅទូរស័ព្ទ ផ្ញើអ៊ីម៉ែល និងចូលទៅកាន់គេហទំព័រកំសាន្តសង្គម
បានទៀតផង ។



I�m Watch មានកញ្ចក់រចនាកោង មានអេក្រង់ទំហំ ១.៥៤អ៊ីង resolution ២៤០x២៤០pixel
មាន Processor ប្រភេទ Freescale IMX233 ល្បឿន 424MHz, RAM ៦៤MB និងអង្គចងចាំ
ខាងក្នុងទំហំ ៤GB ដំណើរការប្រព័ន្ធ Android 1.6 ។ ក្រៅពីនោះ I'm Watch ក៏មាន
Bluetooth 2.1+EDR, ថ្ម ៤៥០mAh អាចសន្ទនាគ្នាបានរយៈពេល ៣ម៉ោង និងមានរយៈពេល
Standby ចំនួន ២ថ្ងៃផងដែរ ។

I�m Watch មានច្រើនពណ៌សំរាប់ជ្រើសរើស

I'm Watch មាន micro,Speaker ,កាសសំរាប់និយាយទូរស័ព្ទ,អាចផ្ញើសារនិងចូលទៅកាន់
គេហទំព័រកំសាន្តសង្គមផ្សេងៗដូចជា Facebook, Twitter...ជាដើម ។ ប៉ុន្តែ I'm Watch មិន
មានកន្លែងដាក់ SIM card នោះទេ គឺត្រូវភ្ជាប់ជាមួយទូរស័ព្ទមួយផ្សេងទៀតប្រសិនជាចង់
ប្រើបា្រស់អ៊ីនធើណែត ។ តាមគំរោងផលិតផលថ្មីនេះនឹងដាក់លក់ក្នុងតំលៃ ២៤៩ អឺរ៉ូក្នុង
មួយគ្រឿង ។

I�m Watch មានអេក្រង់ជា TFT LCD ១.៥៤អ៊ីង resolution ២៤០x ២៤០pixel

I�m Watch មានមុខងារជាច្រើន៖មើលម៉ោង ហៅទូរស័ព្ទ ផ្ញើសារ gallery រូបភាពជាដើម...



ទស្សនាវីដេអូខាងក្រោម៖



ប្រភព៖ xso
ដោយ៖​ រដ្ឋា

Tags: electronicandroidsmartphonewatchi'm watchimx233blue sky