CamNews

ធនាគារមេជីវិតធំបំផុតក្នុងពិភពលោក

ប្រសិនអ្នកចង់បរិចាកមេជីវិតរបស់អ្នកទៅឱ្យអ្នកដទៃតាមរយៈធនាគារ Fairfax អ្នកនឹង
ត្រូវធ្វើទៅតាមការកំណត់ដ៏ប្លែកៗរបស់ធនារគារនេះ។


អ្នកបរិចាកមេជីវិតធនាគារ ត្រូវតមការរួមភេទរយៈពេលពី ២ ទៅ ៣ ថ្ងៃ មុនពេលមក
បរិចាក។ពួកគេនឹងត្រូវបញ្ចេញទឹកកាមចូលទៅក្នុងបំពុង liquid nitrogen ជាមួយនឹង
កំដៅ១៩០អង្សាសេក្រោមសូន្យ។

ក្នុងចំណោមធនាគារមេជីវិតធំជាងគេបង្អស់ចំនួន៥នៅក្នុងពិភពលោក គឺមានចំនួន៤ត្រូវ
បានបង្កើតនៅអាមេរិក។កាលពីឆ្នាំ ១៩៦៤ ធនាគារមេជីវិតដំបូងត្រូវបានបង្កើតឡើងនៅ
ទីនេះហើយបច្ចុប្បន្ន នៅអាមេរិកមានធនាគារមេជីវិតសរុបទាំងអស់គឺជាង ១០០ ក្នុង
នោះមាន Fairfax នៅរដ្ឋ California (ត្រូវបានបង្កើតឡើងដោយមន្ទីរពន្ធវិទ្យានិងចាប់ផ្ដើម
ធ្វើការបង្កកំណើតក្នុងបំពងពិសោធនាឆ្នាំ ១៩៨៦ ត្រូវបានគេមើលឃើញថាជាធនាគារ
មេជីវិតធំបំផុតក្នុងពិភពលោក។

អគ្គនាយករងនៃធនាគារ Fairfax លោក William Jaeger មានប្រសាសន៍ថា គោលការណ៍
ក្នុងការជ្រើសរើសមេជីវិតនៅទីនេះមានការតឹងតែងណាស់ ក្នុងនោះមានកំណត់ អាយុ
ចាប់ពី១៨ ដល់ ៣៩ឆ្នាំ កំពស់ ១,៧៨ ម៉ែត្រ កម្រិតវប្បធម៌ទាបបំផុតត្រឹមមហាវិទ្យាល័យ ហើយគ្រួសារអ្នកបរិចាកទាំង ៣ជំនាន់មិនត្រូវមានជម្ងឺ តពូជនិងជម្ងឺខួរក្បាល។

ក្រុមអ្នកបរិចាកទាំងអស់នឹងត្រូវបានពិនិត្យយ៉ាងម៉ត់ចត់តាំងពីរូបរាងខាងក្រៅរហូតដ
ល់អត្ដចរិត។ ជោគជ័យនៃការបង្កកំណើតគឺមានរហូតដល់ ៩៧% ដល់ ៩៨% ដែលនេះ
អាចជួយបង្កើតទារកជាច្រើនដែលមានភាពអស្ចារ្យ ដោយសារតែមេជីវិតនៅទីនេះមាន
គុណភាពល្អបំផុតក្នុងលោក។

បន្ទាប់ពីបានយល់ព្រម អ្នកបរិចាកមេជីវិតនឹងត្រូវផ្ដល់មេជីវិត ៣ដងក្នុង ១សប្ដាហ៍ក្នុង
រយៈពេល ៦ខែបន្ដបន្ទាប់។ ដើម្បីធានាបាននូវគុណភាពរបស់មេជីវិត ជារៀងរាល់ពេល
ផ្ដល់មេជីវិត អ្នកបរិចាកត្រូវផ្អាកការរួមភេទក្នុងរយៈពេលតិចបំផុត ២ថ្ងៃ។

ពួកគេត្រូវបញ្ចេញទឹកកាមចូលទៅក្នុងបំពុង liquid nitrogen ជាមួយនឹងកំដៅ ១៩០ អង្សា
សេក្រោមសូន្យ។ ភាពត្រជាក់បែបនេះនឹងអាចជួយឱ្យមេជីវិតមានសុវត្ថិភាពបានយូរថ្ងៃ។
លោក William Jaeger ថ្លែងទៀតថា ជាមួយនឹងកិច្ចព្រមព្រៀងបរិចាកមេជីវិតល្អនិមួយៗ
អ្នកបរិចាកនឹងបានទទួលពី ១០០ ទៅ ១៣០ ដុល្លារ ហើយនៅក្នុងការបរិចាកមួយលើកៗ ពួកគេក៏ទទួលបន្ថែមបាន ១០ ដុល្លារផងដែរ។

Fairfax លក់មេជីវិតទៅឱ្យអ្នកណាខ្លះ? លោក William Jaeger និយាយថា ៖ អ្នកណាក៏
អាចទិញបានដែរ។ អតិថិជនសំខាន់ៗក្នុងពិភពលោករបស់ធនាគារ Fairfax គឺមានដូច
ជា អាមេរិក អ៊ីស្រាអែល មិចស៊ិក និងប្រទេសផ្សេងៗទៀតដែលភាគច្រើនគឺស្រ្ដីនៅលីវ
ចង់បានកូន គូស្នេហ៍ភេទដូចគ្នា ប្ដីឬប្រពន្ធមិនអាចបន្ដពូជជាដើម។

ភារកិច្ចដំបូងដែលអ្នកទិញមេជីវិតពីធនាគារ Fairfax ត្រូវធ្វើនោះគឺត្រូវចុះឈ្មោះនៅក្នុង
គេហទំព័ររបស់ធនាគារ ផ្ដល់ព័ត៌មានគ្រប់គ្រាន់ពីប្រភេទឈាម ភ្នែកនិងពណ៌សក់ កំពស់
កម្រិតវប្បធម៌ជាដើម ហើយក៏ត្រូវផ្ដល់ព័ត៌មានអំពីទារកដែលខ្លួនចង់បាន ឧទាហរណ៍
ទារកមានភ្នែកពណ៌ខៀវ ស្បែក ស ខ្ពស់។ល។

ធនាគារនឹងធ្វើការជ្រើសរើសមេជីវិតឱ្យបានសមស្របបំផុត និងផ្ដល់ព័ត៌អំពីអ្នកបរិចាកមេ
ជីវិតនោះ ប្រសិនអ្នកទិញយល់ព្រមទើបពួកគេចុះហត្ថលេខាជាផ្លូវការ ហើយពេលនោះ
ធនាគារនឹងមានតួនាទីដូចជាឱពុករបស់ទារក។ មេជីវិតក្នុង១បំពង់តូចត្រូវបានគេលក់ក្នុង
តម្លៃចាប់ពី ៣៥០ ដល់ ៤១០ ដុល្លារអាមេរិក។

ធនាគារ Fairfax បានបង្កើតប្រព័ន្ធរាយការណ៍មួយដែលស្នើឱ្យអ្នកទិញទាំងអស់ផ្ដល់ព័ត៌
ជាបន្ដបន្ទាប់នៅពេលមានផ្ទៃពោះនឹងបានឆ្លងទន្លេ រហូតដល់ពេលទារកធំពេញវ័យនឹង
បានរៀបការ។

ប្រព័ន្ធនេះនឹងជួយឱ្យធនាគារធ្វើការបានល្អដើម្បីចៀសវាងបញ្ហារៀបការជាមួយបងប្អូន
ដែលមានឱពុកតែមួយជាមួយគ្នា៕

ដោយ ៖សូរីយ៉ា
ប្រភព ៖ net

Tags: banksperm bankspermlargestlife style