CamNews

ប្លែកៗ 

លួចបាន iPhone របស់គេ តែត្រូវទូរស័ព្ទបញ្ជូនរូប ទៅឲ្យម្ចាស់គេឃើញ


កាលពីដើមខែនេះ មានចោរស្រីម្នាក់បានលួចទូរស័ព្ទ iPhone ពីជនរងគ្រោះ (មិនបង្ហាញឈ្មោះ)
នៅក្លឹបរាំកំសាន្តពេលរាត្រី Coalition nightclub នៅ Brighton  East Sussex  ប្រទេសអង់គ្លេស។

ក្រោយមក ជនរងគ្រោះក៏បានទទួលនូវរូបភាពស្រីជនសង្ស័យម្នាក់ ក្នុង email  របស់ខ្លួន  ដែល
ជារូបភាពជនសង្ស័យនោះ នៅខណៈពេលកំពុងព្យាយាម unlock ទូរស័ព្ទ  iPhone របស់ជនរង
គ្រោះ។ បន្ទាប់មកជនរងគ្រោះ ក៏បានផ្តល់ដំណឹង និងផ្ញើររូបភាពទៅកាន់ប៉ូលីសតែម្តង។

រូបភាព៖ ជនសង្ស័យដែលត្រូវបានថតដោយទូរស័ព្ទ

តាមរយៈសំដីរបស់ប៉ូលីស Sussex បានឲ្យដឹងថា ទូរស័ព្ទ iPhone ដែលចោរស្រីម្នាក់នោះលួច
មានប្រើប្រាស់នូវកម្មវិធីម៉្យាងឈ្មោះ “rather cool” app ដែលកម្មវិធីនេះ  មានសម្ថភាពពិសេស
អាចធ្វើឲ្យទូរស័ព្ទអាចថតរូបជនណាដែលព្យាមយាម unlock ទូរស័ព្ទ iPhone ហើយវានឹងបញ្ជូន
រូបភាពជននោះទៅកាន់ email របស់ម្ចាស់ទូរស័ព្ទតែម្តង។

ប៉ូលីស Sussex បានបន្តទៀតថា យើងនឹងព្យាយាមទាក់ទងទៅកាន់ជនសង្ស័យម្នាក់នោះ
ហើយនិងសួរចម្លើយ ព្រោះនាងអាចជាចោរដែលលួចទូរស័ព្ទ ឬអាចមានទំនាក់ទំនងជាមួយ
ចោរដែលលួចនោះ៕

ដោយ៖ តុលា
ប្រភព៖ sky


Tags: strange robbery