CamNews

ប្លែកៗ 

បុរសវ័យជ្រេម្នាក់ ឈរមើលនឹងភ្នែក ពេលឃើញស្រ្តីម្នាក់ ត្រូវស្រ្តីម្នាក់ទៀតវាយ និងឆក់របស់ (មានវីដេអូ)

វាគឺជាទង្វើដែលមើលទៅគួរឲ្យទើសភ្នែក និងមិនគួរនឹងមាននៅលើសង្គមមនុស្សយើងឡើយ នៅ
ពេលដែលបានឃើញសកម្មភាពចោរម្នាក់ បានធ្វើសកម្មភាពឆក់ វាយដំ និងលួចទ្រព្យរបស់ស្រ្តីភេទ
ទន់ខ្សោយម្នាក់ កើតឡើងក្បែរខ្លួន ចម្ងាយស្ទើរមិនដល់មួយម៉ែត្រផង តែបុរសម្នាក់បែរជាឈរស្ងៀម
មិនបញ្ចេញសកម្មភាពអ្វីទាំងអស់ បែរជាឈរមើលនឹងភ្នែក ក្នុងពេលដែរ ចោរឆក់នោះ ក៏ជាស្រ្តីភេទ
និងមិនមានអាវុធអ្វីទាំងអស់ នៅក្នុងដៃ។

វីដេអូដែលបង្ហាញពីភាព អមនុស្សធម៌ មិនចេះជួយគ្នា ក្នុងគ្រាអាសន្ន ត្រូវបានទទួលការចុចចូល
មើលយ៉ាងច្រើនគួរសម បន្ទាប់ពីវា ត្រូវបានគេបង្ហោះនៅលើអ៊ីនធឺណេត។ មិនដឹងថា បុរសវ័យ
រាងជ្រេបន្តិចនោះ គាត់មានឆ្អឹងពុក ឬជម្ងឺអ្វីនៅក្នុងខ្លួននោះទេ បានជាពេលឃើញសកម្មភាពចោរ
ស្រីម្នាក់ដែលគ្មានអ្វី នៅក្នុងដៃទាល់សោះ បានវាយដំ និងប្រមូលយកទ្រព្យសម្បតិ្តរបស់ស្រ្តីម្នាក់
អ្នកដំណើរម្នាក់ទៀត នៅក្បែរខ្លួនគាត់បង្កើយ គាត់បែរជាមិនមានសកម្មភាពអ្វីទាំងអស់ ឈរមើល
ស្ងៀម គ្មានស្តីសូម្បីមួយមាត់ដូច្នេះ។ ឬនេះ គឺជាអត្តចរិក គ្មានចិត្តគ្មានថ្លើម ពីកំណើតរបស់គាត់?

រូពភាពថតចេញពីវីដេអូ កាមេរ៉ាសុវត្ថិភាព

ជាក់ស្តែង ទង្វើអត់ចិត្តអត់ថ្លើមរបស់ បុរសវ័យជ្រេម្នាក់នោះ ទទួលបាននូវការរិះគន់យ៉ាងច្រើន
ផងដែរ ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Messi បង្ហាញខ្លួន នៅក្នុងស្ប៉តពាណិជ្ជកម្មថ្មី របស់ Galaxy Note 3 (មានវីដេអូ)
- ដាក់កាមេរ៉ានៅក្រោមរទេះរុញ ដើរថតនារីស្លៀកសំពត់ខ្លី ក្នុងផ្សារទំនើប (មានវីដេអូ)

- Facebook កំពុងពិសោធ ការរចនាម៉ូតប៊ូតុង Like ថ្មី

- Google Nexus 5 បង្ហាញខ្លួនជាមួយនឹងពណ៌ចម្រុះ ជាច្រើនពណ៌

- Nokia អចេតនា ធ្វើឲ្យលេចចេញនូវតំលៃលក់ Phablet Lumia 1520, chip quad core

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: knocked robbery not help unbelievable strange រឿងប្លែកៗ