CamNews

ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់រញ្ជួយដីនៅទួគីកើន ឡើងដល់៥៧០នាក់

ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសទូគីបានកើនឡើងដល់៥៧០នាក់
ហើយ ជាមួយនឹងការបន្តស្វែងរករបស់ក្រុមអ្នកជួយសង្គ្រោះ។ មនុស្ស១៨៧នាក់ត្រូវបានគេ
ជួយសង្រ្គោះដោយយកចេញពីគំនរអាគារបាក់បែកជាមួយនិងការរស់រានមានជីវិត។
បន្ថែមពីលើនឹងទៅទៀតអ្នករបួសក៏មានការកើនឡើងផងដែរគឺកើនឡើងដល់២,៥៥៥នាក់
ដែលការពីម្សិលមិញមានចំនួនត្រឹមតែ ១,៦៥០នាក់ប៉ុណ្ណោះ។

ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមយកក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ដែលគេស្គាល់អត្តសញ្ញាណ
ថាឈ្មោះ Serhat Tokay ចេញពីគំនរអាគារដែលបានកប់រយះពេល ១០៨ម៉ោងមកហើយ រួច
បានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរបញ្ជាក់ថានៅក្នុងឆ្នាំ១៩៩៩, រញ្ជួយដីដ៏ខ្លាំងចំនួន ២បានវាយប្រហារភាគពាយព្យ័ប្រទេស
ទួគីដែលបានបន្សល់ទុកនូវមនុស្សស្លាប់ជាង ២០,០០០នាក់។ ហើយនៅក្នុងឆ្នាំ១៩៧៦
រញ្ជួយដីដ៏ខ្លាំងមួយទៀតបានវាយប្រហារទីប្រជុំមួយក្នុងខេត្ត វ៉ាន់ (Van) ដែលបានសំលាប់
មនុស្ស ៣,៨៤០នាក់៕

ដោយ វឌ្ឍនា

Tags: turkeydeathearthquaketoll570