CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋាភិបាលតួកគីបណ្ដេញគ្រូបង្រៀនជិត២៨០០០នាក់ចេញពីការងារ ក្រោមបទសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករ

(អ៊ីស្ដង់ប៊ូល)៖ អនុនាយករដ្ឋមន្ត្រីតួកគី លោក Nurettin Caniki​​ បានឱ្យដឹងថា គ្រូបង្រៀនជិត២៨,០០០នាក់ ត្រូវបានបណ្ដេញចេញពីការងារ និង ៩៤៥៦នាក់ ផ្សេងទៀត ត្រូវបញ្ឈរជើង ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។



 

លោក Nurettin Caniki​​ បានថ្លែងនៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា ការស៊ើបអង្កេតលើគ្រូបង្រៀនត្រូវបញ្ឈរជើងកំពុងដំណើរការណ៍ រីឯគ្រូបង្រៀន៤៥៥នាក់ ដែលត្រូវបានបញ្ឈរជើងកាលពីពេលមុន នឹងអាចត្រឡប់មកធ្វើការងារវិញ បន្ទាប់ពីការស៊ើបអង្កេតបិទបញ្ចប់ទាំងស្រុង៕



ប្រភព ៖ CNA


Tags: Turkey int news Hot news