CamNews

ព័ត៌មានវីដេអូ 

សង្វេគចិត្ត: ឆ្កែមិនបោះបង់មិត្តភក្តិពេលជួបគ្រោះថ្នាក់ចរាចរណ៏

ឆ្កែ Grace​ មិនបោះបង់មិត្តភក្តិខ្លួនពេលមិត្តរបស់វាត្រូវឡានបុក។

នៅលើដងផ្លូវLa Puente ឯ​Los Angeles ដែលមានរថយន្តជាច្រើនកំពុងធ្វើចរាចរទៅមកនោះ
មានឆ្កែ Labrador ពណ៌ខ្មៅមួយក្បាល មិនរត់ទៅណាឆ្ងាយចោលមិត្តរបស់វាឡើយ ក្រោយពេល
ដែលឆ្កែមួយក្បាលទៀតនោះត្រូវឡានបុក។ក្រោយពីមិត្តរបស់វាត្រូវឡានបុក ឆ្កែGrace មិនបាន
មានអារម្មណ៏ខ្លាច​ រឺរត់ទៅណាឆ្ងាយចោលមិត្តរបស់វាឡើយ​ គឺវានៅតែដេកក្បែរមិត្តរបស់វារហូត
ទាល់តែមានគេមកយកវាចេញ។នេះពិតជាគួរសរសើរនូវទឹកចិត្តស្រលាញ់មិត្តភក្តិរបស់ឆ្កែGrace
មែន។ចុះសំរាប់យើងជាមនុស្សដែល​ពោរពេញដោយវិចារណញ្ញាន ហេតុអ្វីមិនអាចស្រលាញ់រាប់
អានគ្នាដូចជា​Grace ដែលជាសត្វផងនោះ?

ដោយ៖​  និស្ស័យ
ប្រភពពី៖ ​kenh14


Tags: dog love friendunbelievable