CamNews

ប្លែកៗ 

លេងសៀកបានយ៉ាងល្អ រូបរាងក៏សង្ហារ បុរសវ័យក្មេងម្នាក់ ទាក់ទាញចិត្តអ្នកទស្សនានារីៗ ជាច្រើន (មានវីដេអូ)

សៀករហស្សកម្ម គឺជាការសម្តែងមួយបែប ដែលកំពុងតែទទួលបាន ការចាប់អារម្មណ៍ទស្សនាច្រើន ពី សំណាក់ទស្សនិកជន ជាមួយនឹងការសម្តែងឆ្ពិនភ្នែក ដែលស្នៀតជាច្រើនមួយចំនួន បានធ្វើឲ្យយើង មានការងឿងឆ្ងល់យ៉ាងខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ចំពោះស្នៀតសម្តែងដ៏ល្អ របស់អ្នកសម្តែង សៀកទាំងនោះផងដែរ។

ជាក់ស្តែង សម្រាប់ការសម្តែងសៀករហស្សកម្ម របស់បុរសវ័យក្មេង ជនជាតិកាណាដាឈ្មោះ Darcy Oake​ នៅក្នុងកម្មវិធី Britain's Got Talent 2014 បានធ្វើឲ្យទស្សនិកជន ពិសេសគណកម្មាការតែម្តង ពិតជាមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាំគ្នាដក ក ចំហមាត់ បើកភ្នែកធំៗ ទាំងអស់គ្នា ជាមួយនឹង ទេពកោសល្យសម្តែង បានល្អឥតខ្ចោះ របស់បុរសវ័យ ២៦ឆ្នាំ ខាងក្រោមនេះ។ ចំនុចពិសេស មួយ ទៀតរបស់គាត់ គឺក្រៅតែពីមានទេពកោសល្យសម្តែងសៀក បានយ៉ាងល្អហើយនោះ គាត់ថែមទាំង
មានរូបរាង និងមុខមាត់ យ៉ាងឡូយសង្ហារទៀតផង ដែលកត្តានេះពិតជាធ្វើឲ្យ មានការចាប់អារម្មណ៍ ច្រើនពីសំណាក់ទស្សនិកជននារីៗ។

ចង់ដឹងថា ការសម្តែងសៀករហស្សកម្ម របស់លោក Darcy Oake អស្ចារ្យយ៉ាងណានោះ? សូមទស្សនា នូវវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

 

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: unbelievable strange រឿងប្លែកៗ វីដេអូប្លែកៗ