CamNews

ប្លែកៗ 

ឧស្សាហ៍បង្អួតរថយន្តពេក អ្នកមានវ័យក្មេងម្នាក់ ត្រូវក្រុមអ្នកស្អប់ ដុតរថយន្តទំនើបអស់ ៤គ្រឿង តែ១សប្តាហ៍

ហៅខ្លួនឯងថាជា "Lord Aleem" យុវជនអាយុ ១៩ឆ្នាំម្នាក់ឈ្មោះ Aleem Iqbal មកពីទីក្រុង Solihull ប្រទេសអង់គ្លេស តែងតែបង្អួតបង្ហាញពីភាពមានបានរបស់ខ្លួន ជាមួយនឹងបណ្តាប្រភេទរថយន្តទំនើប តំលៃថ្លៃៗ និងកម្រមាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook, Twitter និង Youtube។

Aleem Iqbal

ហើយដោយសារតែរឿងអួតរបស់ប្រើប្រាស់ របស់យុវជនរូបនេះ បានធ្វើឲ្យមនុស្សមួយចំនួនពិបាក ទ្រាំ ច្រណែនស្អប់រូបគេ។ ដូច្នេះហើយ តែក្នុងរយះពេលមួយសប្តាហ៍ប៉ុណ្ណោះ រថយន្តទំនើបលំដាប់ កំពូលៗចំនួន ៤គ្រឿងរបស់គាត់ ដែលរួមមាន Lamborghini Aventador Roadster មួយគ្រឿង, Audi R8 Spyder ចំនួនពីរគ្រឿង និង Bentley មួយគ្រឿង ត្រូវបានក្រុមអ្នកស្អប់គាត់ លួចដុត និងវាយកំទេច ធ្វើឲ្យខូចខាតជាដំណំ។

រថយន្ត Lamborghini Aventador Roadster Rosso Mars ពណ៌ក្រហម មុនពេលដែលត្រូវគេ វាយកំទេច និងបោះភ្លើងចូល ដុត

រថយន្តបានខូចខាតយ៉ាងដំណំ ដោយសារការដុត និងវាយបំផ្លាញ

បើតាមការប៉ាន់ប្រមាណ នៃការខូចខាត លើរថយន្តដែលបានវាយបំផ្លាញ គឺមានតំលៃដល់ ៥០ម៉ឺន ផោន (ជិត ៨៥ម៉ឺនដុល្លារ)។ ប៉ូលិសប្រទេសអង់គ្លេស បានឲ្យដឹងថា ករណីដុត វាយបំផ្លាញរថយន្ត ទំនើប Lamborghini Aventador Roadster ត្រូវបានថតជាប់នៅក្នុងកាមេរ៉ាតាមដាន ហើយបច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច កំពុងតែធ្វើការត្រួតពិនិត្យ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ លើករណីនេះ។

ចែករំលែកនៅលើគេហទំព័រ MailOnline អ្នកមានវ័យក្មេង Aleem Iqbal បានឲ្យដឹងថា "ខ្ញុំធ្វើជំនួញ មានការរីកចម្រើនណាស់ ហើយមនុស្សទាំងនោះ គ្រាន់តែចង់បំផ្លាញការងាររបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិន បានធ្វើអ្វី ឲ្យអ្នកណាម្នាក់ ពិបាកទ្រាំនោះទេ។ ខ្ញុំឧស្សាហ៍ព្យាយាមធ្វើការ និងជួយរួមវិភាគទានដល់ សង្គម។ អ្នករាល់គ្នាតែងតែនិយាយរិះគន់ខ្ញុំថា ខ្ញុំអួត ប៉ុន្តែធាតុពិតខ្ញុំមិនបានគិតដល់ រឿងនោះទេ។ ខ្ញុំសង្ឃឹមថា ប៉ូលិសនឹងឆាប់រកឃើញ ក្រុមអ្នកដែលបានដុតបំផ្លាញរថយន្តរបស់ខ្ញុំ។

ចំណែកឯ បណ្តារូបភាពដែលខ្ញុំជានិច្ចកាល បង្ហោះនៅលើបណ្តាញសង្គម ខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំង អស់គ្នា លើកទឹកចិត្តចំពោះភាពជោគជ័យរបស់ខ្ញុំ។ ចំពោះ Nickname "Load" អាចអ្នកទាំងអស់គ្នា មិនចូលចិត្ត ប៉ុន្តែខ្ញុំអាចដាក់ឈ្មោះ Nickname តាមចំណូលចិត្តរបស់ខ្ញុំ។ ខ្ញុំមិនបានធ្វើឲ្យប៉ះពាល់ អារម្មណ៍អ្នកទាំងអស់គ្នាទេ។ រឿងអាក្រក់បំផុត ដែលខ្ញុំធ្លាប់បានធ្វើនោះគឺ ការបង្ហោះបណ្តារូបភាព នៃ Lamborghini"។

យុវជនវ័យក្មេង ឈរក្បែររថយន្តទំនើបៗ របស់គ្រួសារ

គួរបញ្ជាក់ផងដែរថា ឪពុករបស់ Aleem Iqbal បានបង្កើតក្រុមហ៊ុនជួលរថយន្តទំនើបៗ ដូចជា Rolls-Royce, Lamborghini, Ferrari និង Bentley នៅ Birmingham ប្រទេសអង់គ្លេស។ អ្នកមានវ័យក្មេងរូប នេះបានឲ្យដឹងថា "អ្វីទាំងអស់ដែលជារបស់ប៉ាខ្ញុំ ក៏ដូចជារបស់ខ្ញុំដែរ"។​ ដូច្នេះហើយ រូបគេតែងតែខំ ប្រឹងជួយឪពុករបស់ខ្លួន នៅក្នុងវិស័យជំនួញរថយន្តនេះ។

ខាងក្រោមនេះ គឺជាបណ្តារូបភាពដែល Aleem Iqbal ថតរូបជាមួយនឹងរថយន្តទំនើបៗ បង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម៖

 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: unbelievable strange រឿងប្លែកៗ Aleem Iqbal