CamNews

តារា 

នាយ កុយ ចាញ់បោកគេ អស់ទឹកប្រាក់ ៤០០ដុល្លារ មិនចង់ដាក់ពាក្យប្ដឹង

ភ្នំពេញៈ តារាកំប្លែងជើងចាស់លោក ជួង ជី ហៅនាយ កុយ និងដៃគូក្នុងក្រុម អ្នកនាង គ្រត
កាលពីជាងមួយ សប្តាហ៍កន្លងមកនេះ បានលេចឮព័ត៌មានថា លោកបានចេញទៅសម្តែង
កំប្លែងនៅក្នុងកម្មវិធី ខនសឺត មួយ នៅខេត្តកំពង់ចាម ។ តែលុះដល់ពេលសម្តែងចប់លោក
និងដៃគូ បែរជាត្រឡប់មកផ្ទះវិញ ទាំងមិនបានប្រាក់ឈ្មួលនោះទេ ដោយតារាកំប្លែងល្បី ឈ្មោះ
ទាំងពីដួងនេះ បានចាញ់បោកអ្នករៀបចំកម្មវិធី ខនសឺតនោះ អស់៤០០ដុល្លារអាមេរិក។

ទាក់ទងនឹងព័ត៌មាននេះដែរ ត្រូវបានតារាកំប្លែងមាន ឈ្មោះបោះសំឡេង មិនរុះរោយ នាយ កុយ
ប្រាប់ Looking TODAY តាមទូរស័ព្ទឲ្យដឹង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២នេះថា ដំបូងលោកបាន
សម្រេចចិត្ត ទទួលការអញ្ជើញទៅ កំប្លែងជាមួយ អ្នកនាង គ្រត នៅខេត្តកំពង់ចាម ដោយខនសឺត
នោះមានឈ្មោះថា " តន្ត្រីទេសចរណ៍បរិស្ថាន " នាយ កុយ បានចរចាជាមួយ អ្នករៀបចំខនសឺត
មានឈ្មោះថា មរកត ក្នុងតម្លៃ៦០០ ដុល្លារ តែលុះដល់ពេលចប់កម្មវិធី លោកបានសុំបើកប្រាក់
ឈ្មួល ដើម្បីត្រឡប់មកផ្ទះវិញ តែត្រូវបានអ្នករៀបចំកម្មវិធីរូបនេះបានឲ្យលុយលោក ២០០ដុល្លារ
នៅជំពាក់៤០០ដុល្លារសិនដោយគេ (មរកត) បានប្រាប់ថាចាំរូបគេផ្ញើលុយនោះមកឲ្យគាត់(នាយ
កុយ ) នៅភ្នំពេញ នៅថ្ងៃស្អែក (ថ្ងៃបន្ទាប់)។

លោក ជួង ជី បានប្រាប់ឲ្យដឹងទៀតថា "ពេលនោះខ្ញុំក៏ជឿ ព្រោះនឹកស្មានថាលុយ ប៉ុណ្ណឹងគេមិន
បោកប្រាស់ ខ្ញុំទេតែរហូតមកដល់ពេលនេះ គឺជិត១អាទិត្យហើយគេ នៅតែមិនវេលុយមកឲ្យខ្ញុំ
ហើយទូរស័ព្ទក៏ ខលមិនចូលទៀត។ការចាញ់បោកនេះមិនមែន មានតែខ្ញុំ និងអ្នកនាង គ្រត ទេ
គឺសូម្បីតែតារាចម្រៀង អ្នកភ្លេង ឆាក ក៏ចាញ់បោកដែរ គឺអត់បានប្រាប់ឈ្មួល ដូចគ្នា ។តែសម្រាប់
រឿងនេះ ខ្ញុំមិនមានបំណងចង់ ដាក់ពាក្យប្តឹងអីនោះទេ ព្រោះខ្ញុំយល់ឃើញ ថាលុយវាមិនច្រើន
ប៉ុន្មានទេ ហើយនេះក៏ជាលើកទី១ ដែរ ដែលខ្ញុំជួបប្រទះ វាគឺជាបទពិសោធថ្មីមួយទៀត សម្រាប់
យើងត្រូវមាន ការប្រុងប្រយ័ត្ន កុំឲ្យកើតមាន ជាលើកទី២ទៀត"។

មិនត្រឹមតែប៉ុណ្ណឹង តារាកំប្លែងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា កន្លងមកលោកមិន ដែលបាន
ធ្វើការងារ ឬក៏ទំនាក់ទំនងស្គាល់ ស៊ីជម្រៅជាមួយអ្នករៀបចំ កម្មវិធីឈ្មោះ "មរកត" នេះទេ។
ស្រាប់តែមុនថ្ងៃខនសឺតនោះ មកដល់រូបគេបានមកពិភាក្សា ដោយចង់ជួលលោក ជាមួយអ្នក
នាងគ្រតទៅ កំប្លែងនៅក្នុងកម្មវិធីនោះ ដែលត្រូវធ្វើឡើងនៅ ខេត្តកំពង់ចាម ។ នាយ កុយ ក៏
មាននិយាយគ្នាពីរឿងថ្លៃ ឈ្មួលរួចរាល់អស់ហើយ ដោយអ្នករៀបចំកម្មវិធីឈ្មោះ មរកតប្រាប់
ថានៅពេលដែល ចប់កម្មវិធីភ្លាមរូបគេនឹង ឲ្យប្រាក់ភ្លាមតែម្ដង។ប៉ុន្តែដល់ពេលចប់អ្វីៗ មិនដូច
គេនិយាយនោះទេ ហើយក៏មានបញ្ហាបែបនេះទៅ ។ សម្រាប់លោក គឺមិនមានណងដាក់ពាក្យ
ប្តឹងអីទេលុយត្រឹមតែ ៤០០ដុល្លារវា មិនស័ក្តិសមឲ្យលោកយក ពេលវេលាទៅខាតបង់ ជាមួយ
រឿងហ្នឹងទេ។

ជុំវិញព័ត៌មាននេះដែរ Looking TODAY មិនអាចសុំការបកស្រាយ ណាមួយពី លោក មរកត ដែល
ជាអ្នករៀបចំ កម្មវិធីខនសឺតនោះបានទេ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន ។ ប៉ុន្តែ
Looking TODAY នឹងរងចាំការបកស្រាយ ដោយក្ដីរីករាយ និងឲ្យអស់ចម្ងល់៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: neay kuy comedy entertainment khmer star