CamNews

កីឡាអន្តរជាតិ 

Chelsea ឈ្នះ Basel ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រ Europa League (មានវីដេអូ)

យប់មិញ Chelsea បើកទ្វារកីឡដ្ឋាន Stamford Bridge ទទួលស្វាគមន៍ក្រុម Basel មកកាន់
ទឹកដីរបស់ខ្លួន ក្នុងការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ។



ក្នុងជើងទី ១ Chelsea ទទួលបានជ័យជំនះក្នុងលទ្ធផល ១-២ នៅទឹកដីរបស់ Basel មកដល់
ជើងទី  ២  នេះ  Chelsea កាន់តែមានប្រៀបក្នុងទឹកដីរបស់ខ្លួន ដោយយកឈ្នះក្នុងលទ្ធផល
៣-១  (៥-២)  ។  ក្នុងការប្រកួតតង់ទី ១ ក្រុម Basel ជាអ្នកបើកឆាកមុនដោយក្នុងចុងតង់ទី ១
កីឡាករ Salah ស៊ុតបានមួយគ្រាប់ក្នុងនាទីទី ៤៥ (+១) នាំមុខមុន ។ ចូលមកដល់តង់ទី ២ ក្រុម
Chelsea ផ្លាស់ប្តូរយុទ្ធសាស្រ្ត បានសំរុកទៅលើក្រុម Basel ជាខ្លាំងរហូតស៊ុតបាន ៣ គ្រាប់ផ្ទួន
តែម្តង គឺស៊ុតដោយ  Torre s (៥០), Moses (៥២), Luiz (៥៩) ចប់ការប្រកួតក្រុម Chelsea យក
ឈ្នះក្រុម Basel ក្នុងលទ្ធផល ៣-១ (៥-២) ៕ 


Tags: chelsea basel europa