CamNews

កីឡាអន្តរជាតិ 

Chelsea ឈ្នះ​ម្ចាស់​ផ្ទះ Middlesbrough ១-០ យប់​មិញ ឡើង​ឈរ​កំពូល​តា​រាង​វិញ (Video Inside)

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea បានឡើងទៅឈរនៅកំពូលតារាង Premier League វិញហើយ ក្រោយពីទទួលបាន៣ពិន្ទុ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Middlesbrough ដោយ​លទ្ធផលបច្ចេកទេស ១-០ យប់មិញ។

១គ្រាប់ជ័យជំនះយប់មិញនេះ ធ្វើបានសម្រេចដោយកីឡាករសញ្ជាតិអេស្ប៉ាញ Diego Costa នៅនាទីទី៤១ ក្នុងវគ្គទី១ បន្តរហូតដល់បញ្ចប់​នៃ​ការ​ប្រកួត​ពេញ​ម៉ោង ៩០​នា​ទី ជួយ​ក្រុម​រក​បាន​២៨ពិន្ទុ ឡើងទៅឈរនៅកំពូលតារាង Premier League ជា​បណ្តោះ​អាសន្ន​វិញ​ក្នុង​សប្តាហ៍​ទី​១២ ជើង​ទី​១​នេះ​។

សូមបញ្ជាក់ផងដែរថា នេះជាជ័យជំនះលើកទី៦ ជាប់ៗគ្នារបស់ក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់គ្រូបង្វឹក ជនជាតិអ៊ីតាលី Atonio Conte និង​រក្សា​បាន Clean-Sheet (មិន​របូត​គ្រាប់​បាល់) ផងដែរ ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ មក ទោះ​លេង​ក្នុង និង​ក្រៅ​ទឹ​ក​ដី​ក្តី​៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chelsea Middlesbrough