CamNews

កីឡាអន្តរជាតិ 

Chelsea ប៉ះ​ក្រុម​ការ​ពារ​តំណែង​ជើង​ឯក Leicester City ម៉ោង ៦៖​៣០​នា​ទី​ស្អែក​នេះ

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea មានជំនួបធំទល់នឹងក្រុមការពារតំណែងជើងឯក Leicester City នាម៉ោង ៦៖៣០នាទីក្បាលព្រលប់ស្អែកនេះ (ម៉ោងនៅកម្ពុជា) ក្នុង Premier League ប្រចាំសប្តាហ៍ទី៨ នៃជើងទី១ រដូវកាលឆ្នាំ២០១៦-២០១៧។

ក្រុមដែលកំពុងឈរនៅលេខ៧ បណ្តោះអាសន្នត្រូវការ៣ពិន្ទុបន្ថែម ដើម្បីឡើងទៅឈរនៅលេខ២ វិញ តាមពីក្រោយ Manchester City ដែលមាន១៨ពិន្ទុបណ្តោះអាសន្ននោះនៅពហុកីឡដ្ឋាន Stamford Bridge ជាទីកន្លែងដែលទើប យកឈ្នះបាន២ប្រកួត និងចាញ់១ប្រកួត ក្នុងចំណោម៣ប្រកួតដែលក្នុងទឹកដីរបស់ខ្លួន ក្រោមការដឹកនាំរបស់គ្រូបង្វឹក Antonio Conte។

ងាកមកមើលក្រុមការពារតំណែងជើងឯក Leicester City មិនសូវជាកាក់កបប៉ុន្មានទេ ពេលជួបក្រុមខ្លាំងក្រៅទឹកដី តួយ៉ាង ដូចចាញ់ក្រុមខ្លាំងម្ចាស់ផ្ទះ Manchester United ៤-១ ហើយអ្វីៗកាន់តែលំបាកឡើងផងដែរ ចំពេលដែល កីឡាករខ្សែការពារ John Terry អាចចូលលេងវិញបាន និង Diego Costa និង Willian កំពុងឡើងជើងផងនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chelsea