CamNews

Bill Clinton ថតរូបជាមួយតារាភាពយន្ដ១៨+

រូបថតបង្ហាញពីអតីតប្រធានាធិបតិអាមេរិក លោក Bill Clinton ញញឹមថតជាមួយតារាសំដែងស្រី
ដ៏ល្បីឈ្មោះពីររូបនៃភាពយន្ដប្រភេទ ១៨+  ត្រូវបានគេបង្ហោះនៅលើប្រព័ន្ធអ៊ីនធើរណែត។

លោក Bill Clinton​ ឈរនៅកណ្ដាលនារីស្រស់ស្អាត ៣រូប ក្នុងនោះ មាននារីពីររូបជាតារាសំដែង
នៃខ្សែភាពយន្ដសម្រាប់មនុស្សធំ នោះគឺនាង Brooklyn Lee និង Tasha Reign។ ក្នុងរូបថតនេះ
ក៏មានមិត្តម្នាក់របស់តារាស្រស់ស្អាតទាំងពីរ គឺនាង Jennifer Taule ដែលនាងមិនធ្លាប់ទាក់ទងជា
មួយវិស័យភាពយន្ដ ១៨+ នោះទេ។

អតីតប្រធានាធិបតិអាមេរិក Bill Clinton (កណ្ដាល)ថតជាមួយតារាភាពយន្ដសិច

Brooklyn Lee(ឆ្វេង) ទើបទទួលបានងារ "តារាក្នុងក្ដីសង្ឃឹម" របស់ AVN awards(ពានរង្វាន់ធំបំផុត
សម្រាប់ខ្សែភាពយន្ដសិចនៅអាមេរិក ដែលត្រូវបានគេនិយមហៅថា Oscar ភាពយន្ដសិច)។ រូបភាព
នេះត្រូវបាន Brooklyn Lee បង្ហោះនៅលើ ទំព័រ Twitter និងបានទាក់ទាញអ្នកចូលមើលប្រមាណជា
ជាង ១០០.០០០នាក់។

Brooklyn Lee កំពូលតារាសំដែងនៃភាពយន្ដសិច

រូបថតនេះត្រូវបានថតកាលពីពេល លោក Bill Clinton​ ចូលរួមក្នុងពិធីសម្ពោធ "រាត្រី Monaco" ជា
ពិធីជប់លៀងមួយនៅក្នុងសណ្ឋាគារ Hotel de Paris ដើម្បីរៃអង្គាសប្រាក់សម្រាប់គាំទ្រដល់មូលនិធិ
រាជបុត្រា Albert II និងមូលនិធីរបស់លោក Bill Clinton ផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: sex star sex star Bill Clinton