ភ្នំពេញ ៖ តារាសម្ដែងស្រីសាច់សលោង កញ្ញា ស៊ុំ សុម៉ាលី មួយរយៈនេះគេ សង្កេតឃើញថា
នាងហាក់ដូចជាមាន ភាពមាញឹកជាខ្លាំង ជាមួយអាជីពសិល្បៈ ទាំងការសម្តែងខ្សែភាពយន្ត
និង ឈុតចម្រៀងខារ៉ាអូខេ ឲ្យផលិតកម្មធំតូច ក្នុងស្រុកមួយចំនួន។
តារាសម្តែងស្រីវ័យក្មេង ស៊ុំ សុម៉ាលី បានប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងថា ឈាន
ចូលដល់ឆ្នាំ២០១៣នេះ ការងារសិល្បៈរបស់នាង គឺមានការរវល់ជាខ្លាំង រហូតរកតែពេលទំនេរ
គ្មាន បានដោយសារតែ ជាប់កុងត្រាថតរឿង ក៏ដូចជាការសម្តែង ឈុតខារ៉ាអូខេ។
ជាក់ស្ដែងបច្ចុប្បន្ននេះ នាងកំពុងតែចូលខ្លួនថត រឿងថ្មីឲ្យអង្គការមួយ បន្ទាប់ពីបញ្ចប់ការថតរឿង
"រលកបោកខ្សាច់" របស់ផលិតកម្មមហាហង្ស។ ចំពោះរឿងថ្មី ដែលនាងបាន ចូលខ្លួនសម្តែងនេះ
គឺពាក់ព័ន្ធជាមួយ ការអប់រំទៅដល់យុវវ័យ។ ខ្សែរឿងថ្មីនេះ គឺចាមផ្តើមដំណើរការក្នុង ការថតបាន
ប្រមាណជាង មួយសប្តាហ៍ហើយគ្រោង នឹងចាក់បញ្ចាំងនៅក្នុងខែ មិថុនា ឆ្នាំ២០១៣ខាងមុខ
ក្រោយពីការថតចប់ជាស្ថាពរ។
តាមរយៈនៃការបញ្ចេញ សមត្ថភាពក្នុងការសម្តែង ខ្សែភាពយន្តថ្មីៗនេះ ស៊ុំ សុម៉ាលី សង្ឃឹមថា
និងទទួលបានការគាំទ្រ និង ទាញបានប្រជាប្រិយភាព កាន់តែច្រើនឡើង មួយកម្រិតទៀត ។
ភាពមមាញឹករបស់ ស៊ុំ សុម៉ាលី ត្រូវបានមហាជនមើលឃើញថា នាងកំពុងតែមានយីអ៊ុនខ្ពស់
ព្រោះអ្នកដឹកនាំរឿងកំពុងតែ មានភាពពេញចិត្ត ពេញថ្លើមលើរូបនាង និង បានបន្តកុងត្រាជាមួយ
នឹង ការថតរឿងថ្មី រួមទាំងស្ប៉តពាណិជ្ជកម្ម សម្រាប់ឆ្នាំថ្មីទៀតផង។
មិនត្រឹមតែឡើងយីអ៊ុន ជាមួយនឹងការងារ សិល្បៈប៉ុណ្ណោះទេ ស្រីស្រស់ ស៊ុំ សុម៉ាលី ចូលដល់
ឆ្នាំ២០១៣នេះ ថែមទាំងសម្បូរ អ្នកតាមលួងលោមសុំចូល ខ្លួនធ្វើជាម្ចាស់បេះដូង ក្រោយពីនាង
បានសម្រេចចិត្តបើកបេះដូង ទទួលយកស្នេហាជាថ្មី ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល