CamNews

តន្រ្តី 

Mnet Asia Music Award និងប្រារព្ធធ្វើនៅសឹង្ហបុរី


សឹង្ហបុរី៖
ការប្រកួតពានរង្វាន់ Mnet Asia Music Awardឆ្នាំ២០១១និងត្រូវប្រារព្វធ្វើឡើងនៅ ក្នុងប្រទេសសឹង្ហបុរីថ្ងៃទី២៩ខែវិច្ឆកា ឆ្នាំ២០១១នៅក្នុងពហុកីឡាដ្ឋានមួយដែលឋិតក្រោម
ការរៀបចំពី CJ E&M និង MediaCorp VizPro អន្តរជាតិ។
យោងតាមការសេចក្តីថ្លែងការណ៍ពីMediaCorp VizPro អន្តរជាតិបានអោយដឹងថាការប្រកួត
ពានរង្វាន់នេះឡើងគឺដើម្បីធ្វើអោយតន្រ្តីរួបរួមគ្នា ក្រោមទស្សនៈតន្តីអាចតភ្ជាប់ពិភពលោក
ជាមួយគ្នា។ ការប្រកួតពានរង្វាន់នេះបានធ្វើការប្ររព្វធ្វើជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៩និង
បានក្លាយជាកម្មវិធីប្រកួតដ៏ធំមួយរបស់សិល្បះកូរ៉េក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ នៅក្នុងឆ្នាំ
២០១០ ការប្រកួតនេះបានធ្វើការប្ររព្វឡើងនៅក្រៅប្រទេសកូរ៉េជាលើកដំបូងគឺនៅក្នុងទី
ក្រុង ម៉ាកាវ ហើយនៅក្នុងឆ្នាំនេះនៅក្នុងប្រទេសសឹង្ហបុរី។
អ្នកចំរៀងច្រើនជាង៨០រូបរបស់Kpop និងតារាអន្តរជាតិច្រើនរូបបានមានវត្តមាននៅក្នុងកម្ម
វិធីនេះកាលពីឆ្នាំ២០១០ដែលបានធ្វើការស្រូបយកប្រិយមិត្តជាង៣ម៉ឺននាក់។ អ្នកនាំពាក្យ
របស់ MediaCorpVizpoបាននិយាយថា�ចំនួនតារាដែលនិងចូលរួមក្នុងកម្មវិធីឆ្នាំ២០១១នេះ
នៅមិនទាន់បានបញ្ជាក់នៅឡើយ។តែទោះបីជាងយ៉ាងណាក៏ដោយក៏អ្នករៀបចំកម្មវិធីបាន
ធ្វើការបង្ហើបប្រាប់អ្នកសារពត៌មានថាតារាដែលនិងចូលរួមទាំងអស់និងត្រូវបានទទួលដោយ
កំរាលព្រំពណ៌ក្រហមនៅក្នុងកីឡាដ្ឋានចាប់ពីម៉ោង ៥ដល់៧ល្ងាចថ្ងៃនោះមុនពេលដែលការ
សំដែងចាប់ផ្តើម៕

ប្រភព៖ CAN
ដោយ វឌ្ឍនា

Tags: singaporemusicmnetasiaaward