CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូង សម្រេចធ្វើសមយុទ្ធយោធា ជាមួយអាមេរិក បើទោះ កូរ៉េខាងជើង បដិសេធ ក៏ដោយចុះ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញអត្ថបទផ្សាយ អោយដឹង ថា មកទល់នឹងវេលាព្រឹកថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ក្រសួងការពារជាតិ របស់ប្រទេស កូរ៉េខាង ត្បូង បានចេញសេចក្តីប្រកាសព័ត៌មាន អោយដឹងជាផ្លូវការថា ខ្លួននឹងធ្វើសមយុទ្ធយោធាប្រចាំ ឆ្នាំជាមួយនឹងអាមេរិក នៅថ្ងៃ ២៤ កុម្ភៈ រហូតដល់ថ្ងៃទី ១៨ ខែ មេសា បើទោះជា កូរ៉េខាងជើង បានបដិសេធ ក៏ដោយចុះ ។

លោក Kim Min-seok អ្នកនាំពាក្យ តំណាងអោយ ក្រសួងការពារជាតិ ប្រទេស កូរ៉េខាងត្បូង បានអះអាងអោយដឹងថា សមយុទ្ធយោធា ប្រចាំឆ្នាំរបស់ខ្លួន រួមជាមួយនឹង សហរដ្ឋអាមេរិក នឹងប្រព្រឹត្តិទៅ តាមការគ្រោងទុក ដោយនៅក្នុងនោះ លំហាត់ហ្វឹកហ្វើន ក៏ដូចជា សមយុទ្ធ យោធាផ្ទាល់ នឹងត្រូវធ្វើឡើង ក្រោមប្រធានបទ "កូនសោរដំណោះស្រាយ"

លើសពីនេះ ប្រភពដដែលបន្តអោយដឹងថា សមយុទ្ធយោធា លើកនេះ ពុំមែនជាសកម្មភាព ញុះញង់ ឬក៏ បង្ហាញសាច់ដុំអ្វីនោះទេ តែវាគ្រាន់តែជាលំហាត់ហ្វឹកហ្វើនយោធាប្រចាំឆ្នាំមួយ ប៉ុណ្ណោះ របស់ប្រទេស ទាំងពីរ ដើម្បីធានាអោយបានថា វិស័យការពារជាតិ របស់ខ្លួននៅតែ មានភាពរឹងម៉ាំ​ ។ គួរបញ្ជាក់ថា ឆ្នាំនេះ កងទ័ពមកពី ពីរប្រទេស នឹងកើនឡើងដល់ទៅ ៥,២០០ នាក់ បើធៀបទៅនឹងឆ្នាំមុន មានត្រឹមតែ ៣,៥០០ នាក់តែប៉ុណ្ណោះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Seoul Korea North Korea South Korea