CamNews

មិនគួរឲ្យជឿ 

បាក់ស្រុត ធរណី កណ្តាលសារមន្ទីរជាតិ លេបត្របាក់ រថយន្ត ៨ គ្រឿង (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ កាលពីពេលកន្លងទៅនេះបាន ចេញអត្ថបទសារព័ត៌មាន ផ្សាយអោយដឹងថា នៅឯរដ្ឋ Kentucky សហរដ្ឋអាមេរិក ឯណោះវិញ ពោលគឺ នៅចំកណ្តាលសារមន្ទីរ National Corvette Museum ផ្ទាល់តែម្តង មានករណីបាក់ស្រុត រណ្តៅ មួយរំពេច ដោយនៅក្នុងនោះ បានលេបត្របាក់ ឡាន ក៏ដូចជា ធ្វើអោយខូចរថយន្តដល់ ទៅ ៨ គ្រឿង ។

ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា គ្រោះថ្នាក់ធម្មជាតិ រណ្តៅបាក់ស្រុតចំកណ្តាលសារ មន្ទីរលើកនេះ បើតាមរបាយការណ៍ បញ្ជាក់អោយដឹងថា វាមានមុខកាត់ដល់ទៅ ១២ ម៉ែត្រស្រប ពេលដែលមានជម្រៅដល់ទៅ ជិត ១០ ម៉ែត្រ ។ បន្ថែមពីលើនេះ ខ្សែអាថ៍វីដេអូ ក៏ត្រូវបានគេថត ជាប់ផងដែរ ពោលគឺ បានកើតឡើងនៅវេលាម៉ោង ៥ និង ៤០ នាទី ទាបភ្លឺ (ម៉ោងក្នុងស្រុកសហ រដ្ឋអាមេរិក) ។

យ៉ាងណាមិញ លោកស្រី Katie Frassinelli អ្នកនាំពាក្យតំណាងអោយសារមន្ទីរខាងលើ បាន ផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា គ្មាននរណាម្នាក់ ទទួលរងរបួស ក្នុងឧបទ្ទេវហេតុ គ្រោះថ្នាក់ ធម្មជាតិលើកនេះនោះទេ​ ក៏ព្រោះតែ គ្មាននរណាម្នាក់ នៅទីនោះ ខណៈវាមិនមែនជាម៉ោងការ ងារ។ ខាងក្រោមជា ខ្សែអាថ៍វីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Int news Unt news Breaking news USA US United States Carlifornia Kentucky