CamNews

កីឡាអន្តរជាតិ 

Arsenal សងសឹក Monaco ២ គ្រាប់យ៉ាងស្អាត តែលទ្ធផល អ្នកចាញ់គឺ Arsenal ដដែល

ព័ត៌មានកីឡា៖​ ដំណើរសងសឹករបស់ Arsenal​ ទៅកាន់ទឹកដី Monaco ក្នុងវគ្គប្រកួត Champions League កាល​ពីយប់មិញ ទទួលបរាជ័យទាំងស្រុង ក្រោមលក្ខខណ្ឌនៃការប្រកួត បើទោះបីជាក្រុម​បានសម្រេចពិន្ទុ ២ គ្រាប់ ទល់នឹង ០ ក៏ដោយ​។ 

ថ្វីជើងរបស់ Arsenal កាលពីយប់មិញ ពិតជាសម្ដែងបានល្អជាងពេលសព្វដង ក្រោមការខិតខំប្រឹងប្រែង បង្កើតពិន្ទុបានដល់ទៅ ២ គ្រាប់ នឹងបឹទឱកាសក្រុមម្ចាស់ផ្ទះមិនឲ្យហើបមុខរួចបើសូម្បីតែមួយគ្រាប់​។ ថ្វីត្បិត​តែ ២គ្រាប់នោះអាចបង្កើតបានមែន ប៉ុន្ដែលទ្ធផលទទួលបាននោះ គឺមិនទាន់គ្រប់គ្រាន់ទាំងស្រុង​នឹងឲ្យក្រុមឈ្នះវគ្គប្រកួតនេះឡើយ ពីព្រោះការប្រកួតជើងទី​​១ ក្នុងទឹកដីអង់គ្លេស​ Arsenal បានរបួតបាត់ អស់ទៅ ៣ គ្រាប់ ជាការតបស្នងមកវិញ ក្នុងទឹកដី Monaco ក្រុមអាចរកបានត្រឹមតែ ២ គ្រាប់ ប៉ុណ្ណោះ ។

ឆ្លងកាត់កាប្រកួតក្នុងវគ្គនេះ Arsenal ពិតជាទទួលបាន មេរៀនល្អៗច្រើន ក្រោមការវិភាគស្វែងយល់ ពីកំហុស​ឆ្គង កាលពីប្រកួតជើងទីមួយក្នុងទឹកដីរបស់ខ្លួន ។ ហើយរហូតមកទល់ពេលនេះ ក្រុមត្រូវតែពង្រឹង​ស្មារតីឡើងវិញ ងាកមកមើលការប្រកួត ក្នុងទឹកដី អង់គ្លេសម្ដង ដែល កំពុងតែឈរជើងក្នុងតារាង​តំណែង ទី ៣ បន្ទាប់ពី Chelsea និង Man City ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: boxing news Arsenal Monaco