CamNews

ប្លែកៗ 

តុកៅអីពិសេសមានរូបរាងជានារីសិចស៊ី

កៅអីចម្លែក មានរូបរាងជានារីព្រលែងខ្លួនដ៏ស្រស់ស្អាតម្នាក់ បាននាំមកនូវទឹកប្រាក់ដ៏ច្រើន
ដល់ម្ចាស់របស់វា ក្រោយពីបាននាំទៅដាក់លក់ដេញថ្លៃ ប៉ុន្ដែស្នាដៃនេះក៏ទទួលបានការរិះគន់
យ៉ាងខ្លាំងក្លាផងដែរពីក្រុមអង្គការដើម្បីសិទ្ធិស្ដ្រី។

ស្នាដៃពិសេសនេះត្រូវបានជាងចម្លាក់ជនជាតិអង់គ្លេស លោក Allen Jones ជាអ្នកធ្វើឡើង។ ស្នាដៃនេះរួមមានកៅអីមួយ និងតុមួយ ទាំងនេះសុទ្ធតែមានរូបរាងជានារីវ័យក្មេងព្រលែងខ្លួន។

ឈុតតុកៅអីនេះ ត្រូវបានលោក Allen Jones ធ្វើឡើងកាលពីឆ្នាំ ១៩៦៩ និងមានតម្លៃ ១.៥០០
ផោន(២.៣០០ដុល្លារ) ប៉ុន្ដែ មកទល់ពេលនេះ វាមានតម្លៃ ៤លានដុល្លារ។


Allen Jones ចំណាយត្រឹមតែ ៣.២០០ដុល្លារប៉ុណ្ណោះ ដើម្បីបង្កើតស្នាដៃនេះ

លោក Allen Jones មានអាយុ ៧៥ឆ្នាំ ធ្លាប់រៀននៅមហាវិទ្យាល័យវិចិត្តសិល្បៈរបស់អង់គ្លេស បានអោយដឹងថា ៖ "សិល្បៈចម្លាក់សហសម័យ កាន់តែត្រូវបានគេវាយតម្លៃខ្ពស់ក្នុងរយៈពេល
ថ្មីៗនេះ ប្រការនេះបានធ្វើអោយច្នៃដៃរបស់ខ្ញុំលក់បានថ្លៃជាងមុន"។
គួររំឭកថា កាលពីឆ្នាំ ១៩៨១ លោក Alan Bowness អគ្គនាយកសមាគមអ្នកវិចិត្រសិល្បៈជាតិ
របស់អង់គ្លេស បានរិះគន់លោក Jones ​​យ៉ាងខ្លាំងក្លា ដោយសារតែបានជូនកៅអីដែលមានរូប
រាងនារីវ័យក្មេងអាក្រាតកាយទៅអោយសមាគមន៍នេះ(ដែលបច្ចុប្បន្ន វាជាផ្នែកមួយនៃស្នាដៃ
ដែលត្រូវបានលក់ដេញថ្លៃក្នុងពេលថ្មីៗនេះរបស់លោក Jones ​​)។
Jones ​​​នឹងតុពិសេសរបស់ខ្លួន

James Sevier​ អ្នកតំណាងរបស់ក្រុមហ៊ុនលក់ដេញថ្លៃ Sotheby’s ជាកន្លែងដែលបានលក់ស្នា
ដៃរបស់លោក Jones បានវាយតម្លៃខ្ពស់ចំពោះស្នាដៃពិសេសនេះ។
លោក James Sevier​ ថ្លែងថា ៖ "បើទោះជាស្នាដៃនេះ នៅមានលក្ខណៈលេចធ្លោជ្រុលបន្ដិច
ប៉ុន្ដែ មកដល់ពេលនេះ វាគឺជាស្នាដៃសិល្បៈមួយប្រកបដោយភាពទាន់សម័យជាងមុន។ ស្នាដៃ
នេះរបស់លោក Jones ត្រូវបានគេវាយតម្លៃខ្ពស់"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ telegraph/dt

Tags: strange chair Allen Jones art