CamNews

បច្ចេកវិទ្យា 

Chrome នឹងដណ្តើមតំណែងទីពីររបស់ Firefox

តាមការបង្ហាញពី StatCounter អោយដឹងថារហូតដល់ខែធ្នូឆ្នាំ ២០១១នេះកម្មវិធី Browser
របស់ Google នឹងនាំមុខ Browser របស់ Firefox គឺឈរលំដាប់ទីពីរបន្ទាប់ពី IE ។

Chrome របស់ Google កំពុងតែមានទិសដៅតំរង់ទៅរកការផ្លាស់ប្តូរជំនួស Firefox ដែលជា
Browser កំពុងតែពេញនិយមទីពីរនៅលើពិភព អ៊ីនធើណែត សម័យបច្ចុប្បន្ន នេះបើតាមការ
អោយដឹងពីក្រុមហ៊ុនធ្វើស្ថិតិ Website ទូទៅមួយ ។

ទិន្នន័យរបស់ StatCounter ជាក្រុមហ៊ុនរបស់ Ireland ផ្នែកតាមដានការប្រើប្រាស់ Browser
តាមរយៈកម្មវិធីវិភាគដោយឥតគិតថ្លៃដែលផ្តល់អោយបណ្តា Website ទូទៅបានអោយដឹង
ថានៅក្នុងឆ្នាំនេះ Chrome នឹងនាំមុខ Firefox ដោយការដណ្តើមបាននូវទីតាំងទីពីរបន្ទាប់ពី
IE( Microsoft Internet Explorer ) ។ទិន្នន័យត្រូវបាន StatCounter ធ្វើការបង្ហាញនាពេលថ្មីៗ
កន្លងមកនេះ ដែលបង្ហាញអោយឃើញថា នៅក្នុងខែកញ្ញានេះនៅទូទាំងពិភពលោក អ្នក
ប្រើប្រាស់ Browser Chrome មានចំនួន ២៣,៦ភាគរយ Firefox បានថយមកត្រឹម ២៦,៨
ភាគរយ ខណៈពេលដែល IE នៅតែនាំមុខដដែលគឺ ៤១,៧ភាគរយ ។

សន្ទុះស្ទុះឡើងរបស់ Chrome ក្នុងឆ្នាំ ២០១១ នេះគឺជាសន្ទុះដ៏គួរអោយភ្ញាក់ផ្អើលមួយ ដែល
ចាប់តាំងពី​ខែ មករា ឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន Browser នេះអាចបង្កើនចំនួនអ្នកប្រើ
ប្រាស់បានចំនួន ៨ ភាគរយនៅលើទីផ្សារបន្ថែមទៀត គឺប្រហាក់ប្រហែលនឹងការកើនឡើង
ចំនួន ៥០ភាគរយឯណោះ ។ ស្របពេលជាមួយគ្នាដែរពេលនោះ Firefox បានបាត់បង់អស់
៤ ភាគរយនៃចំនែកនៅលើទីផ្សារ គឺមានការធ្លាក់ចុះស្មើនឹង ១៣ ភាគរយ ចំណែក IE ក៏រង
ការខាតបង់ប្រយោជន៍នៅលើទីផ្សារអស់ ៤ភាគរយផងដែរ ។ ដែលទាំងនេះមានន័យថា
Chrome កំពុងតែមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូទៅ ។

ប្រសិនជាសន្ទុះនេះនៅតែបន្តរហូតដល់ចុងឆ្នាំនេះ Chrome នឹងមានចំណែកនៅលើទីផ្សារ
ប្រហាក់ប្រហែលគ្នានឹង Firefox នៅក្នុងខែ វិច្ឆិការនេះមិនខានឡើយ ហើយក៏នឹងនាំមុខ
ដៃគូរប្រជែងមួយនេះនៅក្នុងខែធ្នូជាក់ជាមិនខាន ។​ដែលពេលនោះ Chrome នឹងដណ្តើម
ប្រមាណជា ២៦,៦ភាគរយនៃទីផ្សារ ហើយ Firefox នឹងនៅត្រឹមតែ ២៥,៣ភាគរយនៅក្នុង
ទីផ្សារតែប៉ុណ្ណោះ ។

StatCounter មិនមែនជាក្រុមហ៊ុនត្រួតពិនិត្យតាមដាន Web តែមួយប៉ុណ្ណោះទេ ។ ទិន្នន័យ
ដែលបានបង្ហាញដោយ Net Applications ដែលជាក្រុមហ៊ុនរបស់អាមេរិក ក៏បានបង្ហាញ
អោយដឹងផងដែរអំពីភាពប្រទាញប្រទង់គ្នារវាង Firefox និង Chrome នេះ ។ បើតាមទិន្ន
បង្ហាញពីក្រុមហ៊ុននេះគឺនៅខែ សីហាស្ថិតិ Firefox មានចំនួន ២២,៦ភាគរយ និង Chrome
គឺ ១៥,៥ភាគរយ ។

ដោយពឹងផ្អែកលើទិន្នន័យរបស់ Net Applications នេះ Chrome អាចនឹងមានចំណែកនៅ
លើទីផ្សារចំនួន ១៧,៨ភាគរយនៅក្នុងចុងឆ្នាំនេះ ចំណែក Firefox នឹងមានចំនួន ២២,៣
ភាគរយនិងនៅពាក់កណ្តាលឆ្នាំ ២០១២ Chrome នឹងនាំមុខ Firefox ។

បណ្តាក្រុមហ៊ុនអ្នកបង្កើតកម្មវិធី Browser មួយចំនួនដូចជា Microsoft ជាដើមនេះ ជាធម្មតា
តែងតែស្រង់យកពីទិន្នន័យពី Net Applications ។ មិនមែនជាការលំអៀងនោះទេតែ
Net Applications បានធ្វើការវាយតំលៃ IE ជាមួយចំនួនមួយយ៉ាងខ្ពស់ គឺរហូតដល់ ៥៥,៣
ភាគរយ បើប្រៀបធៀបជាមួយទិន្នន័យរបស់ក្រុមហ៊ុនផ្សេងៗដូចជា StatCounter ។

តែទោះជាយ៉ាងនេះក្តីទាំង Net Applications និង StatCounter សុទ្ធតែបានធ្វើគំនូសបញ្ជាក់
មួយដែលឆ្លុះបញ្ចាំងពីទិសដៅស្របគ្នា អំពីការធ្លាក់ចុះនៃភាគរយរបស់ IE និង Firefox និង
ការកើនឡើងរបស់ Chrome ៕


ប្រភព៖ pcworld
ដោយ៖ រស្មី

Tags: electronicfirefoxbrowserinternet explorerstatcounterchromenet applicationsweb berowser