CamNews

បច្ចេកវិទ្យា 

Brydge ៖ Keyboard មានភ្ជាប់មកជាមួយនូវ Speaker stereo Bluetooth សំរាប់ iPad

[IMG]


ធម្មតារាល់ Keyboard Bluetooth ទាំងឡាយសំរាប់ប្រើជាមួយ iPad គឹមានមុខងារនិងតួនាទីត្រឹមជា
Keyboard ធម្មតាមួយតែប៉ុណ្ណោះ។ ប៉ុន្តែចំពោះ Keyboard Brydge របស់ Kickstarter វិញគឺមានមុខ
ងារយ៉ាងច្រើន ,មាន Speaker stereo និងមានត្រចៀក (ដូចត្រចៀក ទ្វារ បង្អួច) ដ៏វ័យឆ្នាតដែល
ជួយអោយ iPad មើលទៅដូចជាឧបករណ៍កុំព្យូទ័រយួរដៃមួយគ្រឿងយ៉ាងដូច្នោះ។

តួទាំងមូលរបស់ Keyboard នេះត្រូវបានផលិតឡើងពីសារធាតុអាលុយមីញ៉ូម ដែលដូចគ្នានឹងសំបក
ផ្នែកខាងក្រោយរបស់ iPad ដូច្នោះដែរ ខណៈពេលដែលផ្នែកប៊ូតុងនៃ Keyboard នេះត្រូវបានយក
គំនិតពីកុំព្យូទ័រយួរដៃ MacBook Air របស់ Apple ។ Brydge នេះថែមទាំងអាចដំណើរការបាននូវមុខ
ងារធម្មតាមួយចំនួនដែលប្រើប្រាស់នៅលើ iPad ទៀតផង។

iPad ត្រូវបានភ្ជាប់ជាមួយ Brydge តាមរយៈរចនាសម្ព័ន្ធដែលពួកគេហៅថា "click-in " ។ ជាក់ស្តែង
ត្រចៀករបស់ Brydge នេះមានបំពាក់នូវមេដែកសំរាប់ភ្ជាប់ iPad បានយ៉ាងជាប់បំផុតបើទោះបីជាអ្នក
ប្រើប្រាស់កាន់ Keyboard នេះក្នុងស្ថានភាពបែបណាក៏ iPad មិនជ្រុះធ្លាក់នោះឡើយ។

Brydge ថែមទាំងមាន Speaker stereo នៅក្បែរគ្នានឹងប៊ូតុង និងអាចភ្ជាប់ជាមួយ iPad បានតាម
រយៈ Bluetooth ។ តាមប្រភព CNET បានអោយដឹងថាសមិទ្ធិផលនេះនឹងត្រូវបានដាក់លក់ក្នុង
តំលៃ ១៧០ ដុល្លាអាមេរិកក្នុងមួយគ្រឿងសំរាប់កំណែមិនមាន Speaker, ដោយឡែកសំរាប់
កំណែមាន Speaker គឺមានតំលៃ ២១០ ដុល្លាអាមរិកក្នុងមួយគ្រឿង។ គេហទំព័រខាងលើនេះ
ថែមទាំងបានលើកយកនូវការប្រៀបធៀបគួរអោយចាប់អារម្មណ៍មួយសំរាប់អ្នកប្រើប្រាស់ទាំង
ឡាយផងដែរ ដោយលើកឡើងថាកុំព្យូទ័រ MacBook Air កំណែទាបបំផុតមានតំលៃ ៩៩៩ ដុល្លា
អាមេរិកក្នុងមួយគ្រឿង ខណៈពេលដែល iPad មានតំលៃត្រឹមតែ ៤៩៩ ដុល្លាអាមេរិកប៉ុណ្ណោះ
ក្នុងមួយគ្រឿង ,បូកជាមួយនឹងតំលៃ Keyboard ដ៏អស្ចារ្យមួយនេះ ២១០ ដុល្លាអាមេរិកទៀត ,អ្នក
ប្រើប្រាស់នៅតែអាចសល់ប្រាក់ជិត ៣០០ ដុល្លាអាមេរិក និងនៅតែមានកុំព្យូទ័រយួរដៃ MacBook
កាត់ជាមួយ iPad ដ៏ស្រស់ស្អាតទៀតផង៕


                                                                                                           ប្រភព៖ CNET
                                                                                                           ដោយ៖ រស្មី


Tags: technologyelectronicBrydge MacBook AirtabletipadKeyboardKickstarter