CamNews

សិក្ខាសាលាស្តីពីការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា សំរាប់សាធារណៈជន ចូលរួមដោយឥតគិតថ្លៃ

ទីផ្សារមូលបត្រកម្ពុជា គឺជាទីផ្សារដ៏ថ្មីស្រឡាងមួយដែលបានចាប់បដិសន្ធិ
ក្រោយពីការដាក់សម្ភោធជា ផ្លូវការដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្នុងគោល បំណងជួយជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចំរើនឡើង។ យ៉ាងណាមិញ ដោយសារតែជា ទីផ្សារថ្មី ប្រជាពលរដ្ឋកម្ពុជា
ភាគច្រើន ពុំទាន់បានដឹងថា តើអ្វីទៅជាផ្សារមូលបត្រ? តើផ្សារនេះផ្តល់ប្រយោជន៍អ្វីខ្លះ
ដល់សាធារណៈជន? តើយើងអាចវិនិយោគក្នុងផ្សារនេះ តាមរបៀបណា?

អាស្រ័យហេតុនេះ ក្រុមហ៊ុនភ្នំពេញ ស៊ីឃ្យួរីធី ភីអិលស៊ីមានកិត្តិយសសូមគោរពអញ្ជើញ
សាធារណៈជនទាំងអស់ ចូលរួមសិក្ខាសាលាដោយឥតគិតថ្លៃ ដើម្បីបំបាត់នូវចំងល់
ទាំងអស់នេះ។
ដោយ ខេមរៈ

Tags: cambodiastudyfreephnom penh securitynation