CamNews

កីឡាអន្តរជាតិ 

Sir Alex Ferguson៖ ៤ឆ្នាំទៀតសំរាប់ខ្ញុំ

លោក Sir Alex Ferguson បាននិយាយថាគាត់អាចនិងនៅគ្រប់គ្រងក្លឹប Manchester
United ចំពោះកៅអីដ៏ក្តៅគគុករបស់គាត់ចំនួន៤ឆ្នាំទៀត។លោក Sir Alex Fergusonបានដឹកនាំក្រុមManchester United រយះពេល២៥ឆ្នាំមកហើយគឺចាប់តាំងពីឆ្នាំ១៩៨៦
ដែលជាប្រវត្តិសាស្រ្តរបស់ក្រុមបិសាចក្រហម។គាត់ត្រូវបានឈានជិតដល់ការបញ្ចប់
អាជីពនៅក្នុងឆ្នាំ២០០២ប៉ុន្តែលោកបានផ្លាស់ប្តូរគំនិតនិងមិនចង់ចូលនិវត្តន៍ដោយគ្មាន
គោលដៅនោះទេ។

គំនិតរបស់លោកគឺតែងតែគិតថាលោកនិងនៅក្នុងក្លឹបដរាបណាគាត់នៅតែមានការរីករាយ
និងការងារលោក និងដរាបណាគាត់មានអារម្មណ៍ថាលោកអាចធ្វើការងារនេះបាន។
លោកនិងត្រូវប្រារព្វពិធីខួបកំណើតគំរប់៧០ឆ្នាំនាពេលឆាប់ៗប៉ុន្តែលោកមិនមានគំរោងថានិង
ចាកចេញពីក្លឹបឆាប់ៗនេះទេពីព្រោះគាត់អាចនិងដឹកនាំក្លឹបរហូតដល់ឆ្នាំ២០១៥។
លោក Sir Alex Ferguson និយាយថា �ខ្ញុំនៅសល់ពេល ៤ឆ្នាំទៀត�
�ខ្ញុំមានអារម្មណ៍ល្អ,ប៉ុន្តែនៅពេលដែលខ្ញុំចាកចេញខ្ញុំនិងចាកចេញដោយបន្សល់ទុកនូវក្រុម
កីឡាករដ៏អស្ចារ្យរបស់ខ្ញុំដើម្បីបន្តភាពជោគជ័យអោយអ្នកបន្ត�។ Sir Alex Ferguson បាន
ជួយអោយMan Utd ស្ថិតនៅលំដាប់កំពូលនៅក្នុងបាល់ទាត់អង់គ្លេស៕

ប្រភព៖ Espnstar
ដោយ វឌ្ឍនា

Tags: englandscotmanchester united