CamNews

តារា 

Lady Gaga បង្អួតម៉ូដសក់ថ្មី ពេលទៅដល់ Peru

តារាវ័យ ២៦ ឆ្នាំនាង Lady Gaga បានបង្ហាញនូវម៉ូដសក់ថ្មី ក្រោយពេលដែលនាងបានកោរក្បាល
មួយចំហៀងខាងក្រោយកាលពីខែមុនមកនោះ។

នាងបានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងសកវែងពណ៌ស ជាមួយនឹងម៉ូដក្រងដុំៗ តាមរបៀប
ក្រងរបស់ អាព្រិច ហើយរូបភាពនោះគឺនាងកំពុងតែនៅក្នុងវិស្សមកាលរបស់នាងនៅឡើយដែល
នាងបានទៅលេងប្រទេស ប៉េរ៉ូ គ្រាន់ជាដំណើរកំសាន្តមិនមែនជាការទៅសម្ដែងនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: lady gaga charity