CamNews

ក្មេងប្រុសអាយុ ៣ ឆ្នាំធ្លាក់ចូលក្នុងលូទឹក រង់ចាំអ្នកសង្រ្គោះពេញ ១ ថ្ងៃ

Jeampier Silvera Artera អាយុ ៣ ឆ្នាំបានបាត់ខ្លួនពីផ្ទះទៅដែលបណ្ដាលអោយឪពុកម្ដាយរបស់គេ
មានការបារម្ភជាខ្លាំងព្រោះបាត់ទៅតាំងពីថ្ងៃអង្គារម្លេះ។


គេបានបាត់ខ្លួននៅពេលដែលគេទៅលេងដីខ្សាច់នៅក្នុងការរដ្ឋានសំណង់ជាមួយបងប្អូនប្រុសរបស់
គេ ២ នាក់ផ្សេងទៀត។ ខាងប៉ូលីសកូឡុំបី បានសង្ស័យថាក្មេងប្រុសតួចម្នាក់នេះប្រហែលជាអាចនឹង
ធ្លាក់ចូលទៅក្នុងលូទឹកនៅពេលដែលបងប្អូនប្រុសរបស់គេមិនបានចាប់អារម្មណ៍។ គេបានស្វែងរក
ក្មេងម្នាក់នេះគ្រប់ទីកន្លែងតែនៅតែមិនឃើញ ហើយក្រោយមកក្រុមប៉ូលីសកូឡុំបី បានសម្រេចចិត្តថា
ចុះទៅតាមប្រព័ន្ធបណ្ដាញទឹកលូដើម្បីអោយអស់សង្ស័យ។

ជាសំណាងណាស់ដែលគេបានរកឃើញក្មេងប្រុសនេះនៅក្នុងលូ ដែលដៃរបស់គេបានតោងជាប់នឹង
ខ្សែមួយ ដើម្បីកុំអោយខ្លួនហូរទៅតាមទឹក។ នេះពិតជាសំណាងមែន ក្មេងប្រុសនេះបានប្រាប់ថាខ្លួន
បានរអិលធ្លាក់លូដោយមិនដឹងខ្លួនហើយគ្មាននរណាបានឃើញ ឬឮសូរខ្លួនស្រែកនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Telegraph 

 


Tags: Columbia drown save child boy