CamNews

មិនគួរឲ្យជឿ 

ផ្អើលមើលវីដេអូ ក្មេងប្រុសតូច ប្រថុយជីវិត ជួយសង្គ្រោះ ឆ្កែត្រូវឡានបុក

ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ១១ ឆ្នាំ ក្មេងប្រុសតូច ឈ្មោះ Jean Fernandes ត្រូវបានគេ បញ្ជាក់អោយ ដឹងថា ពិតជាមានសេចក្តី ក្លាហាន ហួស​ ក្នុងការប្រថុយជីវិត ទៅជួយសង្គ្រោះ សត្វឆ្កែមួយ ក្បាល ដែលត្រូវបានឡានបុក នេះបើតាមការអោយដឹងពី គេហទំព័រសារព័ត៌មាន បរទេស ប្រេស៊ីល Guarda-Sol ។

ប្រភពដដែល គូសបញ្ជាក់ថា ករណីខាងលើនេះ​ បានកើតឡើង នៅក្នុងក្រុង Itajaí នារដ្ឋ Santa Catarina ប្រទេស ប្រេស៊ីល ។ ខណៈបានឃើញ សត្វឆ្កែទទួលរងរបួស ដេកដួល នៅកណ្តាលទ្រូវផ្លូវហើយនោះ Jean ភ្លាមៗនោះ ក៏បានស្ទុះរត់ទៅ យកគេចេញ ពីទ្រូងផ្លូវ បើទោះជា មានចរាចរណ៍ មមាញឹក ទៅមក យ៉ាងណាក៏ដោយចុះ ។

បន្ថែមពីលើនេះ ស្រ្តីជាម្តាយ ក្មេងប្រុសរូបនេះ ផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា Jean  គឺជាក្មេងប្រុស ដែលចូលចិត្ត សត្វចិញ្ចឹមជាខ្លាំង គេតែងជួយយកអាសារ ឬក៏រើសសត្វមួយចំនួនមកចិញ្ចឹម បើសិនណា គេពិតជាឃើញពួកវា នៅតាមផ្លូវមែននោះ ។ បន្ទាប់ពីមានការបង្ហោះជារូបភាព ចូលទៅក្នុងបណ្តាញ ទំ នាក់ទំនង សង្គមយក្ស ហ្វេសប៊ុក ក្មេងប្រុស ម្នាក់នេះ ទទួលបានការ កោតសរសើរជាខ្លាំង ដោយនៅ ក្នុងនោះ មតិភាគច្រើនលើកឡើងថា គេមិនជា មានសេចក្តីក្លាហានហួស តូចមែនពិត តែចិត្តមាន និង ចិត្តធំជាដើម៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ huffingtonpost


Tags: Dog Boy Car Brazil Int news Unt news viral video