CamNews

កីឡាអន្តរជាតិ 

Liverpool កំដៅសាច់ដុំនៅអាមេរិក ប្រកួតទីមួយចាញ់ក្រោមថ្វីជើង Roma (មានវីដេអូ)

មុនបើករដូវកាល English Premier League ក្រុមអង់គ្លេស តែងតែធ្វើការដើរប្រកួត កំដៅសាច់ដុំ នៅជុំវិញអាស៊ី ឬអាមេរិក ។ ហើយមុនពេលបើក រដូវកាលលើកនេះ ក្រុមល្បីៗធ្វើដំណើរទៅ អាមេរិក ដើម្បីកំដៅសាច់ដុំ ដែលមានក្រុម Liverpool ប៉ះជាមួយនិង Roma ។



ចាប់ផ្តើមតង់ទី ១ ក្រុម Liverpool និង Roma បានស្ទាបស្ទង់គ្នា បន្តិចហើយក៏ចាប់ផ្តើម វាយលុក ទៅវិញទៅមក ។ ការវាយលុក មិនអាចធ្វើអ្វី គ្នាបានឡើយ រហូតដល់ចប់តង់ទី ១ ក៏ក្រុមទាំង ២ បានត្រឹមស្មើ ០ ទល់ ០ ។ ចូលមកដល់តង់ទី ២ លទ្ធផលនៅតែដដែល តែស្រាប់តែចុងតង់ ក៏ មានអ្វីដែលប្លែក កើតឡើងគឺ កីឡាករ Marco Borriello ស៊ុតមួយជើងចោលទៅប៉ះខ្សែការពារ ចូលទី ឈ្នះលើ ក្រុម Liverpool បាត់ទៅ ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាក្រុម លំដាប់ទី ១ របស់ Liverpool ទេដោយទុកជើង កីឡាករល្អពេលក្រោយទៀត ៕


Tags: football liverpool roma us tour