CamNews

កីឡាអន្តរជាតិ 

Liverpool ចង់បាន ខ្សែប្រយុទ្ធក្លឹប Bayern Munich កីឡាករ Lewandowski ខណៈលោក Klopp អះអាងថា​មានលុយ

ព័ត៌មានកីឡា៖ ទស្សនាវដ្ដីអាល្លឺម៉ង់ SportBild ក្នុងសប្ដាហ៍នេះ បានចាប់អារម្មណ៍នឹងដំណឹងមួយ ក្រោយ​ពី​លេច​ធ្លាយចេញពីទឹកអង់គ្លេស ថា ក្លឹប Liverpool មានបំណងស្វែងរកខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូបប្រចាំក្លឹប ដោយមុខព្រួញគម្រោងមួយនេះ គឺសំដៅទៅរកកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Beryern Munich ក្នុងរដូវកាល​ក្រោយនេះ ។ 

ប្រភពដដែលបានបន្ដទៀតថា Liverpool ស្ថិតក្រោមការដឹកនាំរបស់លោក Jurgen Klopp នាពេលថ្មីៗ ដូចជាមានប្រែប្រួលច្រើន ហើយគម្រោងជាបន្ដទៀត រូបលោក ចង់បានកីឡាករ Robert Lewandowski ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតរបស់ក្លឹប Bayern Munich ក្នុងរដូវកាលក្រោយ ។ កន្លងមកទីផ្សារកីឡាករ​ក្នុងក្លឹប Bayern Munich ដូចជាមានតម្លៃថ្លៃគ្រាន់បើដែរ ប៉ុន្ដែ​សម្រាប់លោក Jurgen Klopp ក៏បានអះអាងថា គាត់មានលុយសម្រាប់ដេញថ្លៃ ប្រសិនជាក្លឹប ពិតជាមានពេលចរចាគ្នាមែន ។ 

Robert Lewandowski គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតរបស់ក្លឹប Bayern Munich ប្រសិនជាក្លឹប យល់ព្រមដាក់តម្លៃដេញថ្លៃ ក៏ទំនងជាមិនថោកនោះដែរ ។ ប៉ុន្ដែទោះជាយ៉ាងណាកន្លងមកក៏មាន កីឡាករជាច្រើន ក៏ធ្លាប់បានផ្ទេរចូលទៅកាន់ទឹកអង់គ្លេស។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖​ sportwitness


Tags: Sport News Liverpool Beryern Munich Robert Lewandowski