CamNews

កំសាន្ត 

Taeyeon សមាជិកក្រុម Girl Generation គប់បាល់ត្រូវទស្សនិកជន

Taeyeon សមាជិកក្រុម Girl Generation របស់ KPOP បានធ្វើអោយមានកំហុសដោយ
អចេតនាមួយ ដោយគប់បាល់ត្រូវទស្សនិកជន ដែលកំពុងទស្សនាការសំដែងរបស់ពួក
គេ។ ហេតុការណ៍នោះបានកើតឡើងនៅថ្ងៃទី ១០ មិនា ក្នុងពេលដែលក្រុម Girl Gene-
ration កំពុងសំដែង " 2013 Girl's Generation Arena Tour " នៅកោះ Hiroshima ប្រទេស
ជប៉ុន។



ពេលនោះក្រុម Girl Generation ស្លៀកសំលៀកបំពាក់ឯកសណ្ឋានដូចជាអ្នកគាំ
ទ្រកីឡាបាល់បោះច្រៀងរាំបទ Oh! ហើយបោះបាល់ទៅអោយទស្សនិកជនចាប់ជារង្វាន់
ចំណែក Taeyeon បានបោះបាល់ទៅទស្សនិកជនដែលនៅផ្នែកខាងក្រោយ តែបាល់
បានហោះទៅបុក ទស្សនិកជនទៅវិញ។ Taeyoen មានការភ្ញាក់ផ្អើល នឹងខ្មាស់អៀនជា
ខ្លាំង ហើយរត់មកខាងក្រោយ រួចសុំអភ័យទោសពីទស្សនិកជនជាភាសាជប៉ុន។
ក្រុម Girl Generation នឹងបន្តដំណើរនៃការសំដែងរបស់ខ្លួន ទៅទីក្រុងទាំង ៧ របស់
ជប៉ុនបន្តទៀតក្នុងគំរោងរបស់គេ៕


ដោយ ៖ លីលី
ប្រភព ៖ soompi 


Tags: taeyeon girl generation accident