CamNews

ទូរស័ព្ទ 

Nokia 130 ៖ បុរាណ ប៉ុន្ដែ ទាន់សម័យ តម្លៃ ២៥ដុល្លារ

Nokia 130 ដែល Microsoft ទើបតែបានឧទ្ទេសនាម នាពេលថ្មីៗនេះ ទូរស័ព្ទប្រភេទបុរាណមួយ
នេះ នៅតែមានកន្លែងឈរ ក្នុងទីផ្សារទូរស័ព្ទនាពេលបច្ចុប្បន្ន។

Microsoft ទើបតែបានឧទ្ទេសនាម ទូរស័ព្ទ “បុរាណ” មានឈ្មោះថា Nokia 130 ដែលមានតម្លៃ
ប្រហែល ២៥ដុល្លារអាមេរិក។ មើលពីខាងក្រៅ ឧបករណ៍នេះ ហាក់មិនមានអ្វីពិសេស ធៀប
នឹងទូរស័ព្ទតម្លៃថោក និងងាយស្រួលប្រើ មុនៗ របស់ Nokia ។ ប៉ុន្ដែ អ្វីទៅដែលជាចំនុចលេច
ធ្លោរបស់ផលិតផលនេះ?

Nokia 130 មានអេក្រង់ LCD ទំហំ 1.8 inch រីសូលូសឹន 160x128 pixel ។ ទូរស័ព្ទនេះ មានរន្ធ
microSD និងអាចបន្ថែមអង្គចងចាំ ឡើងដល់ 32GB ។ ទូរស័ព្ទ Nokia 130 ប្រើប្រព័ន្ធប្រតិបត្តិ
Nokia Series 30 ។ ថ្មរបស់ទូរស័ព្ទនេះ មានថាមពល 1020mAh ជួយឱ្យអ្នកប្រើប្រាស់ មិនបារម្ភ
នឹងការបញ្ចូលថាមពល។

ទន្ទឹមនឹងនេះ Nokia 130 អាចចាក់វីដេអូ ក្នុងរយៈពេល ១៦ម៉ោង ឬចាក់ចម្រៀង ក្នុងរយៈពេល
៤៦ម៉ោង បន្ទាប់ពីបញ្ចូលថាមពលពេញ។

Nokia 130 នឹងមាន ២កំណែ គឺកំណែ ស៊ីម ១ និងស៊ីម ២ ហើយវាក៏នឹងមាន ៣ពណ៌សម្រាប់
ជ្រើសរើស គឺ ក្រហម ខ្មៅ និង.ស។  


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ wpcentral


Tags: Nokia 130 Microsoft 25 USD