CamNews

បច្ចេកវិទ្យា 

Skype ត្រូវបានបិទនៅលើ WP7

បច្ចេកវិទ្យា ៖ Skype ជាកម្មវិធីជជែកកម្សាន្ត និង Call មួយដែលពេញនិយម ជាងគេនៅលើ ពិភពលោក ជាពិសេសគឺ Video Call ដោយវាបានផ្ដល់ នូវគុណភាព វីដេអូច្បាស់។

ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានប្រកាសថា កម្មវិធី Skype នឹងត្រូវបិទសម្រាប់ការ ប្រើប្រាស់នៅលើ ប្រព័ន្ធដំណើរការ Windows Phone 7 (WP7)។ ក្រុមហ៊ុន Skype បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា នៅក្នុងរយៈពេល ប៉ុន្មានសប្ដាហ៍ទៀតនេះ អ្នកប្រើប្រាស់ Skype នៅលើ Windows Phone 7 នឹងមិនអាចប្រើបាននោះទេ ហើយការបិទនេះ មិនត្រូវបាន Skype ប្រកាសឲ្យដឹង ពីមូលហេតុឡើយ។

គួរបញ្ជាក់ផងដែរថា Skype ត្រូវបានក្រុមហ៊ុនយក្ស Microsoft ទិញយកកាលពីខែឧសភា ឆ្នាំ ២០១១ ក្នុងតម្លៃ ៨,៥ពាន់លានដុល្លារអាមេរិក៕

 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news World news Breking news Unt news Obama US USA Skype Microsoft