CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Lumia 550 តម្លៃទាប ប្រើ Windows 10 Mobile បង្ហាញខ្លួននៅខែក្រោយ

Microsoft នឹងឧទ្ទេសនាមស្មាតហ្វូនដែលប្រើ Windows 10 Mobile ជាច្រើនម៉ូដែល នៅចុងឆ្នាំ
នេះ ក្នុងនោះភាគច្រើនគឺជាស្មាតហ្វូនដែលមានតម្លៃទាប និងមធ្យម ដូចជា Lumia 550 ជា
ដើម។

Lumia 550 គឺជាកំណែបន្ទាប់របស់ Lumia 540 ដែលត្រូវបានដាក់លក់កាលពីដើមឆ្នាំ សំដៅ
ទៅរកអតិថិជនដែលមានប្រាក់ចំណូលទាប។ ថ្មីៗនេះ WM Power User បានចុះផ្សាយនូវ រូប ភាពដ៏ស្រស់ស្អាតដែលមានច្រើនព័ណ៌របស់ស្មាតហ្វូន Lumia 550 នេះ។ អ្នកប្រើប្រាស់នឹង
អាចជ្រើសរើស ព័ណ៌ផ្សេងៗគ្នា រួមមានដូចជា​ ព័ណ៌ខ្មៅ ព័ណ៌ផ្ទៃមេឃ ព័ណ៌ ស និងក្រហម។

Lumia 550 មិនមានការប្ដូរផ្លាស់ច្រើនប៉ុន្មាន បើប្រៀបធៀបនឹង Lumia 540។ Lumia 550 មាន
អេក្រង់ 4.7 inches រីសូលូសឹន 720p និងដំណើរការដោយប្រូសេសឺរ Qualcomm Snapdragon
210 4core 1.2 GHz។

ក្រៅពីនេះ ស្មាតហ្វូន Lumia 550​ នឹងប្រើ  RAM 1GB កាមេរ៉ាក្រោយ 5MP កាមេរ៉ាមុខ 1.2MP
អង្គចងចាំក្នុង8GB រួមនឹងមុខងារ LTE ផងដែរ។ Lumia 550 នឹងមានកំណែស៊ីម ១ និងកំណែ
ស៊ីម ២។ យោងតាមប្រភពខាងលើ Microsoft មានគម្រោងឧទ្ទេសនាមស្មាតហ្វូន Lumia 550
នៅក្នុងខែតុលាខាងមុខ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Engadget‎/GSMArena


Tags: Lumia 550 Windows 10 Mobile ទូរសព្ទ ស្មាតហ្វូន Microsoft