CamNews

តារា 

Lee Jong Suk សារភាពថា គាត់ពិតជាធ្លាក់ក្នុងអន្លង់ស្នេហ៍កញ្ញា Suzy

កូរ៉េ ៖ ភាពទាក់ទាញរបស់ កញ្ញា Suzy និង លោក Lee Jong Suk មិនត្រឹមតែមានភាពអស្ចារ្យក្នុងខ្សែភាពយន្តភាគ While You Were Sleeping ប៉ុណ្ណោះទេ តែវាក៏មានភាពអស្ចារ្យសម្រាប់ជីវិតពិតរបស់អ្នកទាំងពីរ និងអ្នកគាំទ្រផងដែរ។

បើទោះបីជាខ្សែភាពយន្តនោះត្រូវបានបញ្ចប់ទៅហើយក្តី ពួកគេទាំងពីរពិតជាបានធ្វើឲ្យទស្សនិកជនមានការសង្ស័យ និងការច្រណែននឹងភាពស្និទ្ធស្នាលរបស់ពួកគេទាំងពីរ។


កញ្ញា Suzy និង លោក Lee Jong Suk បានឈ្នះពានរង្វាន់ដៃគូខ្សែភាពយន្តភាគ ដ៏ល្អបំផុតពីស្ថានីយ៍ទូរទស្សន៍ SBS ដោយពួកគេបានសម្តែងជាតួអង្គ Nam Hong Joo (អ្នកកាសែត) និង Jung Jae Chan (ព្រះរាជអាជ្ញា)។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នោះ ពួកគេបានអរគុណគ្នាទៅ វិញទៅមក សម្រាប់ការសម្តែងដ៏ល្អនេះ។ 


នៅ​ពេល​ដែល​ពិធី​ករ​សួរ​ លោក Lee Jong Suk ថា ក្នុង​កំឡុង​ពេល​សម្តែង តើ​លោក​មាន​ចិត្ត​លួច​ស្រលាញ់ កញ្ញា Suzy បន្តិច​ឬទេ?

លោក Lee Jong Suk ឆ្លើយ​ថា កញ្ញា Suzy គឺ​ជា​នារី​ដ៏​ស្រស់​ស្អាត​ជា​ង​គេ​ក្នុង​ប្រទេស​កូរ៉េ។ ហើយ​គាត់​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នាង​បន្តិច​ម្តងៗ។​

បន្ទាប់​មក​ កញ្ញា Suzy បាន​ឆ្លើយ​ថា ពី​ព្រោះ​តែ​ បង Jong Suk មាន​រូប​រាង​ស្អាត​សង្ហា ទើប​ខ្ញុំអាច​សម្តែង​តួ​អង្គ​នោះ​បាន​ល្អ ៕


ប្រភព៖ Koreaboo


Tags: Suzy bae Lee Jong Suk