CamNews

តារា 

សុគន្ធ និសា​ ឆេះ​ដុំ​ភ្លើង​ ខឹង​នឹង​​បុរស​​ម្នាក់​ ដែល​​ហ៊ាន​​ប្រមាថ​​លើ​រូប​នាង

(ភ្នំពេញ)៖ តារាចម្រៀងស្រគត់ស្រគំ បែបយុវវ័យ កញ្ញា សុគន្ធ និសា ថ្មីៗនេះ មានប្រភពព័ត៌មាន មួយបានទម្លាយថា នាងបានខឹងក្រោធយ៉ាងខ្លាំង បន្ទាប់ពីរងការប្រមាថ មើលងាយពីសំណាក់បុរសម្នាក់ ដែលក្នុងនាមនាងជាតារាចម្រៀងល្បីម្នាក់ មិនអាចទទួលយកបានឡើយ។

ដោយសារ សុគន្ធ និសា ជាតារាចម្រៀងយុវវ័យល្បីឈ្មោះ ហើយនៅផលិតកម្មធំ តំលៃខ្លួននាង សម្រាប់ច្រៀងតាមរោងការនានា មានចន្លោះពី ១២០០ទៅ១៥០០ ទៅតាមទំហំនៃកម្មវិធី តែស្មើរពាក់កណ្ដាល នៃតំលៃខ្លួន ឱក សុគន្ធ កញ្ញា ទើបភ្ញៀវជាច្រើននិយមយកនាងច្រើនជាង សុគន្ធ កញ្ញា។

ប៉ុន្មានថ្ងៃចុងក្រោយនេះ សុគន្ធ និសា ចេញច្រៀងតាមរោងការស្ទើររាល់ថ្ងៃ មានកម្មវិធីខ្លះនាង ទៅតាមក្រុមផ្សេងៗ កម្មវិធីខ្លះនាង ត្រូវបានអញ្ជើញដោយម្ចាស់ដើមការ ផ្ទាល់តែម្ដង ។

ប្រភពពីក្រុមកាងារ របស់របស់តន្ត្រីមួយបាននិយាយថា សុគន្ធ និសា ថ្ងៃមុន ខឹងនឹងភ្ញៀវម្នាក់ដាច់ក្បាលដាច់កន្ទុយ រហូតមានការអន្តរាគមន៍ ចេញមកសុំទោស ពីសាម៉ីខ្លួន កូនកំលោះផ្ទាល់ ទើបនាងរំសាយកំហឹង ហើយព្រមនិយាយគ្នាតាមសម្រួល។

ប្រភពដដែលបាននិយាយថា មូលហេតុដែលធ្វើឲ្យនាងឆេះដុំ បណ្ដាលមកពីបុរសម្នាក់ ដែលជាភ្ញៀវកិត្តិយសចូលរួមពិសាភោជនីយហា បានស្រវឹង រួចចូលមកកៀកស្មារនាង ហើយនិយាយថា «តោះ !ច្រៀងជាមួយបង» ទើបធ្វើឲ្យនាងខឹងដាច់ក្បាលដាច់កន្ទុយ ព្រោះជាតារាចម្រៀងល្បី មានមុខមានមាត់ មានកិត្តិយស ក្នុងនាមជាស្ត្រីខ្មែរ មិនមែននរណា ក៏ឱបបាន និងកៀកកើយបានតាមចិត្តនោះទេ។

ដោយសារកំហឹងហាក់កាន់តែឆេះងំខ្លាំង សុគន្ធ និសា គ្រោងប្ដឹងប្ដល់ជាមួយបុរសដ៏ព្រហើននោះ ទៀតផង ប៉ុន្តែក្រោយមកកូនកម្លោះ បានសម្រួលនាង ក៏ត្រជាក់ចិត្តហើយឈប់ប្ដឹង។ នាងបានព្រមានបុរសដ៏ព្រហើយនោះយ៉ាងចាស់ដៃ ព្រោះនាងមកច្រៀង មិនអាចទទួលយកសកម្មភាព អសីលធម៌ណាមួយបានឡើយ។

ជុំវិញរឿងរ៉ាវ ដ៏រសើបនេះ តារាចម្រៀង សុគន្ធ និសា មិនអាចសុំការបំភ្លឺពីបានទេ ខណៈដែលទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល៕

photo_2016-12-12_11-31-23photo_2016-12-12_11-31-26photo_2016-12-12_11-31-27

 

photo_2016-12-12_11-31-30

photo_2016-12-12_11-31-31

photo_2016-12-12_11-31-33

photo_2016-12-12_11-31-34

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sokun nisa