CamNews

កីឡាអន្តរជាតិ 

Barcelona វាយបក AC Milan យ៉ាងចាស់ដៃ

Barcelona វាយបក ទៅលើ AC Milan យ៉ាងចះដៃក្នុងជើងទី ២ ដោយពិន្ទុគ្រាប់ ៤-០
ធ្វើអោយ Barcelona មានសិទ្ធទៅប្រកួតវគ្គ ៨ ក្រុមចុងក្រោយរបស់ UEFA Champion
League។

ការប្រកួតធ្វើឡើងនៅកីឡាដ្ឋាន Camp Nou ទឹកដីរបស់ Barcelona ដែល AC Milan
ជាក្រុមភ្ញៀវ ដែលធ្លាប់យកឈ្នះលើ Barcelona ក្នុងលទ្ធផល ២-០ ក្នុងជើងទី ១ ទឹក
ដី AC Milan។ តែពេលនេះ Bercelona ធ្វើការវាយបកវិញ ដោយស៊ុតបញ្ចូលទីចំនួន
៤ គ្រាប់ដែលធ្វើបានដោយកីឡាករ  Messi  នៅនាទី ៥ នឹងនាទី ៤០ ក្នុងតង់ទី ១ ។
ក្នុងតង់ទី ២ ក្រុម Barcelona រកគ្រាប់បាល់បានបន្ថែមចំនួន ២ ទៀតដែលស៊ុតបញ្ចូល
ទីដោយ កីឡាករ  D.Villa  នៅនាទី ៥៥ នឹងនៅនាទី ៩០ ដោយកីឡាករ  J. Alba ។
ការប្រកួតបានបញ្ចប់ទៅ ក្នុងលទ្ធផល 4-0(Aggregate 4-2) ធ្វើអោយ Barcelona កក់
កៅអីនៅវគ្គ ៨ ក្រុមចុងក្រោយរបស់ UEFA Champion League បានសំរេចជាស្ថាពរ៕


ដោយ ៖ កុសល
ប្រភព ៖ skysports 


Tags: barcelona UEFA AC Milan