CamNews

កីឡាអន្តរជាតិ 

Barcelona ឡើង​​ឈរ​កំពូល​តា​រាង La Liga វិញ បន្ទាប់​ពី Real Madrid បាន​ត្រឹម​ស្មើ ៣-៣ ទល់​នឹង Las

(បាសេឡូណា)៖ ក្រុមការពារតំណែងជើងឯក FC Barcelona បានឡើងទៅកាន់កំពូលតារាងនៃ La Liga វិញហើយ បន្ទាប់ពីបំបាក់ក្រុមភ្ញៀវ Sporting Gijon ៦-១ យប់មិញ ខណៈ Real Madrid បានត្រឹមស្មើ ៣-៣ ទល់នឹងក្រុមភ្ញៀវ Las Palmas យប់មិញនេះក្នុងជើងទី២ នៃសប្តាហ៍ទី២៥។

Lionel Messi ជាអ្នករកគ្រាប់នាំមុខឲ្យ Barcelona ត្រឹមចាប់ផ្តើមលេងបាន ៩នាទីដំបូងនៅពហុកីឡដ្ឋាន Camp Nou មុនពេល ២នាទីបន្ទាប់ កីឡាករខ្សែការពារ Juan Rodriguez របស់ Gijon ធ្វេសប្រហែសចូលទីខ្លួនឯង តែត្រូវបានមិត្ត រួមក្រុម Carlos Castro ជួយឲ្យក្រុមភ្ញៀវ Gijon បំបែកពងមាន់នៅនាទីទី២១។

តែយ៉ាងនាមិញ អតីតខ្សែប្រយុទ្ធ Liverpool, Luis Suarez រកបាន១គ្រាប់ដែរនៅនាទីទី២៧ ជាមួយនឹង Francisco Alcacer រកបានគ្រាប់ទី៤ឲ្យ Barcelona នៅនាទីទី៤៧ ត្រឹមចាប់ផ្តើមលេងវគ្គទី២ និង Neymar រកបាន១គ្រាប់ដែរ នៅនាទីទី៦៥ ដែលធ្វើឲ្យការប្រកួតទាំងស្រុងមានគម្លាតគ្នាជាខ្លាំង មុនពេល Ivan Rakitic បញ្ចប់គ្រាប់ទី៦ នៅសល់ ៣នាទីដល់ម៉ោងបញ្ចប់ ៩០នាទីពេញនោះ។

ការរកបាន៣ពិន្ទុពេញក្នុងទឹកដីរបស់ខ្លួនដោយស្រួលនេះដែរ បានធ្វើឲ្យក្រុមដែលដឹកនាំដោយគ្រូបង្វឹក Luis Enrique ដែលបានប្រកាសលាឈប់នៅបំណាច់រដូវកាលនេះ ហោះចេញពីលេខ២ ឡើងទៅឈរនៅលេខរៀងទី១ បណ្តោះអាសន្នវិញ ដោយមាន៥៧ពិន្ទុ នាំមុខ Real Madrid ដែលបានភ្លាត់ស្នៀតបានស្មើ ៣-៣ ទល់នឹងក្រុមភ្ញៀវ Las Palmas យប់មិញនេះ ដោយមិននឹកស្មាន និងពិន័យក្រហម Gareth Bale ទៀតដើមវគ្គទី២ ដោយបង្កកំហុស ទទួលបានកាតលឿង ២ដងរួចមក៕

Paco Alcacer is congratulated by Messi after Luis Suarez's half time replacement netted on a rare outing for Barcelona

Barcelona forward Lionel Messi heads the opening goal of the game against Sporting Gijon past goalkeeper Ivan Cuellar

Juan Rodriguez scored an own goal to double Barca's lead less than two minutes later after deflecting in this Luis Suarez shot

Paco Alcacer came on as a half-time substitute and scored goal No 4 five minutes later after clever pass by Messi

Messi competes for the ball with Sergio Alvarez as Barcelona ended the game as a contest inside 10 minutes with two goals

Neymar made an opportunity from a break with a superb sprint from the halfway line but was denied by the foot of Cuellar

After the game manager Luis Enrique confirmed he will leave Barcelona at the end of the season 

 


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង

Tags: Barcelona