CamNews

កីឡាអន្តរជាតិ 

Messi រកបាន ២គ្រាប់ជួយ Barcelona ឈ្នះ Leganes ២-១ យប់មិញ

(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធលេខ១ លំដាប់ពិភពលោក Lionel Messi រកបាន២គ្រាប់យប់មិញនេះ ជួយឲ្យ ក្រុមម្ចាស់ផ្ទះអ្នកមានបុណ្យ FC Barcelona ឈ្នះក្រុមភ្ញៀវ Leganes ២-១ ក្នុងសប្តាហ៍ទី២៣ នៃក្របខណ្ឌកំពូល អេស្ប៉ាញ La Liga។

ចាប់ផ្តើមប្រកួតបាន ៤នាទីនៅពហុកីឡដ្ឋាន Camp Nou កីឡាករប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Messi រកបាន គ្រាប់បំបែកពងមាន់ Leganes មុនពេលដែល Lopez បានស៊ុតគ្រាប់តាមស្មើ ១-១ ឲ្យ Leganes នៅនាទីទី៧១ តែអ្វីៗត្រូវបានផ្លាស់ប្តូរ នៅពេលខ្សែការពារ Leganes បានធ្វើឲ្យមានកំហុសក្នុងប្រអប់គ្រោះថ្នាក់ និងប៉េណាល់ទីបាន សម្រេច១គ្រាប់ចុងក្រោយដោយ Messi ក្នុងនាទីទី៩០នោះ។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមការពារតំណែងជើងឯក Barcelona បន្តតាមពីក្រោយក្រុមកំពូលតារាង Real Madrid ត្រឹមតែ១ពិន្ទុប៉ុណ្ណោះដោយមាន ៥១ពិន្ទុសរុប គ្រាដែល Real Madrid ក៏បានយកឈ្នះ Espanyol ២-០ ផងដែរកាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន៕

The Argentine forward pictured firing home from close range to give Barcelona the lead on Sunday eveningMessi dribbles with the ball as Leganes players chase him down during the opening stages of the match

Lionel Messi was the hero for Barcelona as he scored twice in the club's narrow victory over Leganes

Unai Lopez celebrates with team-mate Alberto Martin after levelling the scoring on Sunday evening

Lopez fires the ball through Marc-Andre ter Stegen's leg in the 71st minute to stun the Catalan giants

Messi is mobbed by his team-mates after opening the scoring at the Nou Camp in the fourth minute

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Barcelona