CamNews

កីឡាអន្តរជាតិ 

Barcelona និង Real Madrid កំពុង​ត​ថ្លៃ​គ្នា លើក​ពាន La Liga ឆ្នាំ​នេះ

(បាសេឡូណា)៖ ការទទួលបាន៣ពិន្ទុរៀងៗខ្លួននារាត្រីយប់នេះ បានធ្វើឲ្យក្រុមយក្សទាំងពីរ FC Barcelona និង Real Madrid ស្វិត​ស្វាញ​ខ្លាំង​ឡើង ដើម្បី​ប្រជែង​យក​ពាន La Liga រដូវកាលឆ្នាំ២០១៥-២០១៦ នេះ ខណៈដែលនៅសល់១ប្រកួតដូចគ្នា ។

ម្ចាស់ផ្ទះ Barcelona បានបំបាក់ក្រុមភ្ញៀវ Espanyol ៥-០ ដាច់មិនឲ្យតដៃរួចយប់មិញនេះ ដើម្បីបន្តកាន់កាប់តំណែងកំពូល​តារាង​ដដែល​មាន​៨៨​ពិន្ទុ​នាំ​មុខ Real Madrid តែ១ពិន្ទុប៉ុណ្ណោះ ដែលត្រូវជួបក្រុមម្ចាស់ផ្ទះ Granada ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះផងដែរ ដើម្បី​បញ្ចប់​រដូវ​កាល គ្រា​ដែល​គូ​ប្រជែង Real Madrid ត្រូវជួបក្រុមម្ចាស់ផ្ទះ Deportivo  Coruna នៅម៉ោង ២២៖០០នាទីដូចគ្នា ។

ជ័យជំនះនៅតារាត្រីសៅរ៍ចុងសប្តាហ៍សុទ្ធតែសំខាន់ដូចគ្នា ដោយក្រុមការពារតំណែងជើងឯក Barcelona មិន​ប្រាថ្នា​ត្រឹម​ស្មើ​ឡើយ និង Real Madrid ក៏រំពឹងថាស៊ីម្ចាស់ផ្ទះ Deportivo បានដូចគ្នា ដែលនឹងអាចគ្មានអ្វីប្រែប្រួលនោះទេ ប្រសិន​ឈ្នះ​ទាំង​ពីរ​ដូច​គ្នា ។

ក្រុមរបស់គ្រូបង្វឹក Zinedine Zidane បានបន្ថែម៣ពិន្ទុក្នុងទឹកដីនៃកីឡដ្ឋាន Santiago Bernabeu ទាំងព្រលឹងចុងសក់ក្នុងសប្តាហ៍​ទី​៣៧​យប់​មិញ ពេល​ឈ្នះ​ក្រុម​ភ្ញៀវ Valencia ត្រឹម​តែ ៣-២ ខណៈដែលក្រុម Atletico Madrid បាន ភ្លាត់ស្នៀតចាញ់ក្រុមម្ចាស់ផ្ទះ Levante ២-១ ធ្លាក់​ពី​លេខ​២ មកឈរនៅលេខ៣វិញ ដោយមិននឹកស្មាន និងអស់សិទ្ធិ ប្រជែង​យក​ពាន​នេះ​ទៀត​ហើយ ទោះ​ឈ្នះ​ភ្ញៀវ Celta Vigo នា​ថ្ងៃ​សៅរ៍​នេះ​ក៏​ដោយ ។

តែយ៉ាងណាក៏ដោយ At. Madrid នៅមានយុទ្ធនាការសំខាន់ចុងក្រោយមួយទៀត គឺប្រជែងយកពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ដោយ​ប៉ះ​ក្រុម​របស់​អេស្ប៉ាញ​ដូច​គ្នា Real Madrid នារាត្រីថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅ​ទឹក​ដី​ស្ថិត​ក្នុង​ទី​ក្រុង Milan របស់​ប្រទេស​អ៊ីតាលី​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Barcelona