CamNews

តារា 

នាង Mariah Carey សាងភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រ ខណៈប្រកាសអាល់ប៊ុមថ្មីទាំងអាក្រាតកាយ

(អាមេរិក)៖ តារាសម្តែង Mariah Carey បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានឃើញ នាងបង្ហោះរូបភាពអាក្រាត កាយនៅលើ Instagram ខណៈកំពុងដេកត្រាំ ក្នុងអាងទឹកសឹងតែមើលឃើញសាច់ ដ៏សខ្ចីចេញមកក្រៅទាំងស្រុងទៅហើយ។

តារាសម្តែងស្រីរូបនេះ បាននិយាយទៅកាន់​ក្រុមអ្នកគាំទ្រថា នាងដេកត្រាំទឹកសាប៊ូ រួចថតរូប selfie បន្ទាប់ពីនាងទើបត្រឡប់ មកពីស្ទូឌីយូថតចម្រៀង ដែលគ្រោងនឹងចេញ អាល់ប៊ុមថ្មី ឆាប់ៗខាងមុខនេះ​ ប៉ុន្តែរឿងនេះមិនទាន់ ស្ថិតនៅជាចំណុចចាប់ អារម្មណ៍របស់មហាជននោះទេ។

អ្វីដែលពួកគេភ្ញាក់ផ្អើល គឺរូបភាពដ៏សិចស៊ីរបស់នាង ដែលដេកត្រាំទឹកទាំងអាក្រាតកាយ ដោយសណ្តូកជើងដ៏វែងស្រឡូន មើលទៅសាច់សខ្ចី ដែលនរណាក៏យល់ថា នាងងូតទឹកស្រាតដែរ ប៉ុន្តែក៏មានអ្នកខ្លះលើកថា Mariah មិនបាន​ថតអាក្រាយកាយទេ៕

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង