ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានជប៉ុន ក៏ដូចជា ពីក្រសួងការពារ ជាតិប្រទេសកូរ៉េខាងត្បូង ឲ្យដឹងថា កូរ៉េខាងជើង ទំនងជា រៀប ចំក្នុងការបាញ់សាកល្បង ម៉ីស៊ីល រយៈចម្ងាយឆ្ងាយរបស់ខ្លួន ។
ប្រភពបន្តអោយដឹងថា អំណះអំណាងដែលថា កូរ៉េខាងជើងទំនងជារៀបចំក្នុងការបាញ់សាកល្បង ម៉ីស៊ីល រយៈចម្ងាយឆ្ងាយរបស់ខ្លួននោះ អាចធ្វើទៅបានបន្ទាប់ពី មាន ការកត់សម្គាល់រាល់បណ្តា សកម្មភាពមួយចំនួន នៅឯស្ថានីយ៍បាញ់សាកល្បង នាភាគខាងលិច ប្រទេស កូរ៉េខាងជើង។ គួរ រំឮកថា ដើមសប្តាហ៍នេះ រដ្ឋាភិបាល ទីក្រុង ព្យុងយ៉ាង បានធ្វើសេចក្តី ប្រកាសក្តែងៗអោយដឹងថា ខ្លួនមានផែនការបាញ់បង្ហោះផ្កាយរណប ក្នុងអំឡុងខែកុម្ភៈនេះ ខណៈ សេចក្តីប្រកាសលើកនេះ បាននាំមកនូវ ការថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិ។ កាល ពីពេលកន្លងទៅនេះ ពោល ថ្ងៃទី ៦ មករា កន្លងទៅនេះ កូរ៉េខាងជើង ជោគជ័យទៅលើការ បំផ្ទុះ គ្រាប់អ៊ីដ្រូសែន ជាលើកទី ៤ របស់ខ្លួន។ អង្គការសហប្រជាជាតិបានធ្វើការថ្កោលទោសជាខ្លាំងខណៈដាក់ទណ្ឌកម្មដល់ប្រទេស កូរ៉េខាងជើង ហាមមិនអោយមានការបាញ់សាកល្បង រាល់អាវុធនុយក្លេអ៊ែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី